មិនគួររំលងអាហារ ៥ប្រភេទនេះដាច់ខាតចង់ទទួលបានស្បែកភ្លឺថ្លាក្មេងជាងវ័យ
- 2022-10-16 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួររំលងអាហារ ៥ប្រភេទនេះដាច់ខាតចង់ទទួលបានស្បែកភ្លឺថ្លាក្មេងជាងវ័យ
សម្រស់ និងសុខភាព គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសចំពោះស្រ្ដី។ជាពិសេសគឺអាហារដែលសម្បូរទៅដោយសារធាតុ Glutathione ដែលជាវីតាមីនដ៏សំខាន់បំផុតមួយក្នុងការជំនួយដល់សម្រស់ ដែលមនុស្សគ្រប់គ្នាមិនគួររំលងឡើយ ។
កញ្ញាចែកវិធីសាស្ត្រ អាហារទាំង៥ប្រភេទដែលសម្បូរទៅដោយវីតាមីន Glutathione មិនគួររំលងខាងក្រោម ៖
**១. ខាត់ណាពណ៌ខៀវ ** បន្លែស្ពៃប្រូខូលី ត្រូវបានគេដឹងថា សម្បូរទៅដោយវីតាមីនC និងសារធាតុអុកស៊ីតកម្មជាច្រើន រួមមាន អាស៊ីត Alpha lipoic និង lutein ជាអាស៊ីតដែលជួយឱ្យរាងកាយបង្កើត glutathione បានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះសារធាតុទាំងអស់នេះ ក៏បានបង្កើតខូឡាជែនក្នុងការជួយធ្វើឲ្យស្បែកភ្លឺថ្លា និងក្មេងជាងវ័យផងដែរ ។
២. ផ្លែប៉េងបោះ ផ្លែប៉េងប៉ោះ ត្រូវបានគេដឹងថា ជាបន្លែមួយប្រភេទដែលសម្បូរទៅដោយវីតាមីនC និងសារធាតុចិញ្ចឹមជាច្រើនសម្រាប់រាងកាយ ព្រមទាំងសារធាតុបេតាការ៉ូទីន វីតាមីន Glutathione រួមទាំងអាស៊ីតអាល់ហ្វា lipoic និងlycopene ផងដែរ។ ដោយសារធាតុទាំងអស់នេះមិនត្រឹមតែជួយធ្វើឲ្យអ្នកទទួលទានទទួលបានសុខភពល្អប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយធ្វើឲ្យទទួលបានសម្រស់ក្មេងជាងវ័យ និងស្បែកភ្លឺថ្លាផងដែរ ។
៣. ផ្សិត បន្លែមួយប្រភេទនេះ គឺសម្បូរទៅដោយសារធាតុសេលេញ៉ូម ក្នុងការជួយបង្កើតខូឡាជេន សារធាតុ Glutathione ព្រមទាំងជាតិសរសៃ ដែលជួយក្នុងការបន្ទោរបង់ និងសម្រកទម្ងន់បានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះផ្សិតក៏ជួយធ្វើឲ្យស្បែកភ្លឺថ្លា និងស្រស់ស្អាតផងដែរ ។
៤. ផ្លែក្រូច ផ្លែឈើដែលសម្បូរទៅដោយវីតាមីនCមួយប្រភេទនេះ ច្បាស់ណាស់ថាបើអ្នកទទួលទានវាកាន់តែច្រើន អ្នកក៏អាចទទួលបានសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យកាន់តែមានប្រសិទ្ធភាពដូចគ្នា ។ជាមួយគ្នានេះក៏ទទួលទានផ្លែក្រូចច្រើន ក៏ជួយការពារអ្នកពីជំងឺផ្ដាសាយ និងធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នករឹងមាំជាងមុនផងដែរ ។
៥. សណ្ដែកសៀង នៅក្នុងសណ្ដែកសៀង មានផ្ទុកនូវសារធាតុអាមីណូជាច្រើន ដូចជា Cysteine, Glycine និង Glutamic ជាដើមក្នុងការជួយថែរក្សាសុខភាពរាងកាយ ព្រមទាំងជួយបង្កើតខូឡាជែនសម្រាប់ស្បែក ជួយឲ្យស្បែកមានភាពភ្លឺថ្លា តឹងណែន និងក្មេងជាងវ័យ ។