តិចនិចគួរដឹងអាហារមួយចំនួនត្រូវហាមឃាត់នៅពេលព្យាយាមសម្រកទម្ងន់

  • 2022-10-13 02:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកបានសម្រេចចិត្តបន្តរបបអាហារ អ្នកគួរតែធ្វើបញ្ជីមុខម្ហូបដែលត្រូវញ៉ាំ។ វិធីនេះអ្នកត្រូវប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹម និងវីតាមីនចាំបាច់ទាំងអស់ ហើយមិនមានកាឡូរីច្រើនទេ។ទោះជាយ៉ាងណាក៏ដោយ មានផលិតផលមួយចំនួនដែលអ្នកមិនគួរញ៉ាំទាល់តែសោះ ព្រោះវាអាចនាំឲ្យឡើងទម្ងន់ភ្លាមៗ។ តើទាំងនេះជាអ្វី ហើយហេតុអ្វីបានជាពួកគេអាក្រក់យ៉ាងនេះ?

កញ្ញាចែករំលែកឲ្យអ្នកទាំងអស់គ្នាសាកស្វែងយល់ អាហារដែលដែលមានកាឡូរីខ្ពស់គួរចៀសវាងពេលសម្រកទម្ងន់ខាងក្រោមមាន៖

• ដំឡូងបំពង និងដំឡូងបារាំងបំពង • ហាំប៊ឺហ្គឺ និងហតដុក • ភេសជ្ជៈផ្អែម • នំបុ័ងពណ៌ស • សូកូឡា • នំនិងខូឃី • គ្រឿងស្រវឹង • ភីហ្សា • ភេសជ្ជៈកាហ្វេ • ម៉ាយូណេស ឬ​គ្រីម •. អាហារដែលមានជាតិខ្លាញ់ធាត់ច្រើន •. ប្រភេទអាហារកែច្នៃ គ្រឿងផ្សំច្រើនមុខ

នៅក្នុងបញ្ជីខាងលើ យើងបានបង្ហាញពីគ្រោះថ្នាក់បំផុតសម្រាប់អាហារដែលមានទម្ងន់និងធ្វើឲ្យឡើង។ វាមិនត្រឹមតែគិតអំពីមាតិកាកាឡូរីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែអំពីហេតុផលជាក់លាក់មួយចំនួនផងដែរ សម្រាប់ការសម្រេចនៃការសម្រកទទួលបានប្រសិទ្ធភាពខ្ពស់ហើយអ្នកទាំងអស់គ្នាគួរឆ្លៀតពេលហាត់ប្រាណបន្ថែមទៀតកាន់តែល្អ ធ្វើស្បែកហាប់តឹងណែនពេលស្រក។

វិធីសាស្ត្រនិងអាហារគួរសម្របអនុវត្តនៅពេលសម្រកទម្ងន់ • កុំបោះបង់អាហារពេលព្រឹក •. រើសភេសជ្ជៈមានកាឡូរីត្រឹមត្រូវ •. ញ៉ាំផ្លែឈើឲ្យច្រើន •. ជ្រើសយកគ្រាប់ធញ្ញជាតិ •. បន្ថយរបបអាហារនាំឲ្យធាត់ •. រើសប្រូតេអ៊ីគ្រប់គ្រាន់មានក្នុងអាហារមកទទួលទាន •. បញ្ចេញកម្លាំងឲ្យច្រើន ដែលមានការហាត់ប្រាណជាដើម •. គ្រប់គ្រងបរិយាកាសជុំវិញខ្លួនឲ្យមានភាពស្រស់ស្រាយក្នុងការរស់នៅ •. ទទួលទានទឹកឲ្យបាន ៣លីត្រក្នុងមួយថ្ងៃ •. គេងឲ្យបានគ្រប់គ្រាន់ យា៉ងតិច ៨ម៉ោងក្នុង ១ថ្ងៃ •. ធ្វើការសមាធិក គ្រប់គ្រងផ្លូវអារម្មណ៍ •. ទទួលទានអាហារពេលល្ងាចមិនឲ្យលើសម៉ោង ៧យប់ ហាមញាំអាហារនៅពេលយប់

ព្រោះនៅពេលព្យាយាមសម្រកទម្ងន់ អ្នកគួរតែធ្វើរបបអាហារដ៏តឹងរ៉ឹង។ វាជាការសំខាន់ក្នុងការបរិភោគតែអាហារដែលមានសុខភាពល្អ។ សូម្បីតែការខាំតូចមួយនៃផលិតផលដែលបង្កគ្រោះថ្នាក់ក៏អាចធ្វើឱ្យមានភាពខុសគ្នាខ្លាំងដែរ។ ដូច្នេះ វាជាគំនិតល្អក្នុងការមានអាហារសម្រន់ដែលមានសុខភាពល្អមួយចំនួននៅក្នុងដៃ ដូច្នេះអ្នកនឹងមិនចាំបាច់ទិញហាំប៊ឺហ្គឺ ឬកូកាកូឡាមួយកំប៉ុងនោះទេ។ ក្បួនច្បាប់ពេលសម្រកទម្ងន់សំខាន់នៃរបបអាហារល្អ - កាឡូរីតិច កាន់តែប្រសើរ។ ទោះយ៉ាងណាក៏ដោយ ដំណើរការនៃការសម្រកទម្ងន់គឺមិនសាមញ្ញនោះទេ។ កត្តាជាច្រើនទៀតអាចនាំឱ្យឡើងទម្ងន់។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម