តារាចម្រៀងប្រុសកូរ៉េរងការរិះគន់ព្រោះសុំលុយអ្នកគាំទ្រ
- 2022-10-13 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងប្រុសកូរ៉េរងការរិះគន់ព្រោះសុំលុយអ្នកគាំទ្រ
ទស្សនិកជនជាច្រើនបានសម្ដែងការមិនពេញចិត្តជាខ្លាំងនៅពេលឃើញ តារាចម្រៀងប្រុសវ័យក្មេង Jun Seo សុំលុយហ្វេននៅលើឡាយផ្ទាល់។
កាលពីថ្ងៃទី ១១ ខែតុលាមុននេះ បណ្ដាញព័ត៌មាន Top Stars បានរាយការណ៍ថា តារាចម្រៀងប្រុសវ័យក្មេង Jun Seo នៃក្រុមចម្រៀងល្បីឈ្មោះ Wei បានបង្ករចម្រូងចម្រាសក្រោយពេលប្រុសស្អាតវ័យ២០ឆ្នាំ បានសុំលុយហ្វេនពេលខ្លួនកំពុងឡាយ។
ជាក់ស្ដែង នៅពេលកំពុងឡាយលើបណ្ដាញសង្គម តារាកើតឆ្នាំ ២០០១ បាននិយាយថា៖ ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់ ប្រសិនបើអ្នកទាំងអស់គ្នាឲ្យខ្ញុំម្នាក់១០០វ៉ុន។ តើខ្ញុំគួរឲ្យគណនីធនគារឲ្យអ្នកទាំងអស់គ្នាដែរ ឬទេ។ ម្នាក់ឲ្យខ្ញុំតែ១០០វ៉ុនក៏បាន តើបានទេ? មិនបញ្ចប់ត្រឹមនេះ លោកថែមទាំងបង្ហើបគណនីធនាគាររបស់ខ្លួនទៀតផង។
តារាប្រុសនេះបានបន្តថា ខ្លួនគួរថតរូបយកលុយពីអ្នកគាំទ្រ ឬអត់ដោយស្នាដៃថតរូបរបស់លោកគឺល្អ ដូចនេះ លោកនឹងយកមួយប៉ុស្តិ៍៥០ដុល្លារ។ ខណៈអ្នកគាំទ្ររបស់លោកបានចេញមុខថា លោកគ្រាន់តែនិយាយលេងសើចនោះ មនុស្សជាច្រើនបានរិះគន់ថា ក្រុមហ៊ុនមិនបានបង្វឹកលោកឲ្យបានល្អ ទើបធ្វើឲ្យលោកនិយាយស្ដីបែបនេះ៕