បវរកញ្ញាហុងកុងជំពាក់បំណុលរាប់ម៉ឺនដុល្លារ ព្រោះចាយជ្រុលដៃ
- 2022-10-12 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បវរកញ្ញាហុងកុងជំពាក់បំណុលរាប់ម៉ឺនដុល្លារ ព្រោះចាយជ្រុលដៃ
បវរកញ្ញាហុងកុងឆ្នាំ ២០២២ Denice Lam ជំពាក់ធនាគារ ៦៣០០០ដុល្លារ តែគ្មានលទ្ធភាពសងព្រោះចាយច្រើនជាងចំណូល។
កាលពីថ្ងៃទី ៩ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន On បានរាយការណ៍ថា បវរកញ្ញាហុងកុងឆ្នាំ ២០២២ ឈ្មោះ Denice Lam កំពុងរស់ក្នុងបំណុល។ បច្ចុប្បន្ននាងនៅជំពាក់បំណុល Credit Card របស់ធនាគារ ៦៣០០០ដុល្លារ តែមិនទាន់មានលទ្ធភាពសង។
ប្រភពដដែលបានបន្ថែមថា ស្រីស្អាតអាយុ ២៧ឆ្នាំ រកបានចំណូលតិច តែចូលចិត្តចាយធំ និងទិញរបស់ប្រេនថ្លៃៗ។ នាងគ្រោងយកលុយឈ្នះជ័យលាភីដើម្បីសងបំណុល តែមិនទាន់ទទួលបាន។ នាងត្រូវបានអ្នកកាសែតសួររឿងជំពាក់បំណុល ក្រោយពេលគេចមិនឆ្លើយមិនបានសម្រេច នាងបានសារភាពថា ខ្លួនពិតជាកំពុងជំពាក់បំណុលមែន តែនាងចង់បរិច្ចាគលុយឈ្នះរង្វាន់របស់ខ្លួន។ ទោះបីជាមានជីវភាពមិនធូរធារក៏ដោយ តែបវរកញ្ញាកើតឆ្នាំ ១៩៩៥ ចូលចិត្តចាយធំ។ រយៈពេលមួយ នាងគ្មានចំណូលសោះ ដោយត្រូវពឹងផ្អែកលើមិត្តប្រុស។ បន្ទាប់មកនាងក៏ធ្វើជាបុគ្គលិកលក់ធានារ៉ាប់រង និងការងារពលកម្មជាច្រើនទៀត៕