តារាសម្ដែងប្រុស ចាកចោល TVB ព្រោះប្រាក់ខែមិនអាចរ៉ាប់រងជីវិតបាន
- 2022-10-11 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងប្រុស ចាកចោល TVB ព្រោះប្រាក់ខែមិនអាចរ៉ាប់រងជីវិតបាន
តារាសម្ដែងប្រុសហុងកុង Dickson Wong បានប្រាប់ថា គ្មានការងារណាដែលលោកមិនធ្លាប់ធ្វើនោះទេ ពេលនេះលោកត្រូវឈប់សម្ដែងព្រោះមិនអាចចិញ្ចឹមខ្លួនបាន។
កាលពីថ្ងៃទី ៥ ខែតុលា បណ្ដាញព័ត៌មាន HK01 បានរាយការណ៍ថា តារាសម្ដែងប្រុស Dickson Wong បានសម្រេចចិត្តមិនបន្តកិច្ចសន្យាជាមួយប៉ុស្តិ៍ទូរទស្សន៍ TVB ទៀតក្រោយពេលនៅជ្រកក្រោមផលិតកម្មនេះ១២ឆ្នាំមកហើយ។
មុននោះដែរ លោកបានធ្វើការងារផ្សេងៗជាច្រើនដើម្បីក្ដីស្រមៃការងារសម្ដែងនេះ តែពេលនេះ លោកមិនអាចរស់នឹងការងារនេះបានទៀតឡើយ។ ប្រាក់ខែដំបូងរបស់លោកទទួលបាន៦៣៦ដុល្លារ បន្ទាប់មកបានកើនឡើង ១១៤០ដុល្លារ។ យ៉ាងណាក្ដី ចំនួននេះមិនអាចជួយឲ្យលោកចិញ្ចឹមខ្លួនឯងបានដែលធ្វើឲ្យលោកធ្វើការផ្សេងទៀតដូចជា ជាងសំណង់ បុគ្គលិករត់តុ ឬលីសែងអីវ៉ាន់ជាដើម។
បច្ចុប្បន្នលោកបានចូលការនៅក្រុមហ៊ុនអចលនទ្រព្យដែលខែខ្លះ លោករកបានដល់ទៅ ៣៨០០ដុល្លារ។ ប្រុសស្អាតកើតឆ្នាំ ១៩៨៨ បានចូល TVB ឆ្នាំ២០០៩ ដោយទទួលបានតួរាយរងច្រើន តែនៅតែមិនល្បីឈ្មោះ ដែលធ្វើឲ្យលោកត្រូវធ្វើការច្រើនដើម្បីរកលុយបន្ថែម៕