Fan ប្រៀបធៀបពេល Zhou Ye ស្លៀករ៉ូប Dior ដូច Jisoo
- 2022-10-11 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan ប្រៀបធៀបពេល Zhou Ye ស្លៀករ៉ូប Dior ដូច Jisoo
តារាសម្ដែងស្រីកំពុងឡើងកូដចិន Zhou Ye ត្រូវបានសរសើរថាស្អាតដូចអ្នកនាងត្រកូលអភិជន និងត្រូវបានប្រៀបធៀបនឹងតារាចម្រៀងស្រីកូរ៉េ Jisoo។
កាលពីថ្ងៃទី ១០ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា តារាសម្ដែងស្រីវ័យក្មេងកំពុងល្បីឈ្មោះ Zhou Ye គឺជាតារាកិត្តិយសរបស់ទស្សនាវដ្ដីល្បីឈ្មោះ Vouge ដែលត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងប៉េកាំង ដោយមានតែតារាជួរមុខប៉ុណ្ណោះទើបអាចចូលរួមបាន។
មានវត្តមានក្នុងកម្មវិធី ស្រីស្អាតអាយុ ២៤ឆ្នាំ ស្លៀករ៉ូបរបស់ប្រេន Dior ពណ៌ខ្មៅ ដែលម៉ូដនៅក្នុង Collection នេះក៏ធ្លាប់ត្រូវបានកំពូលតារាចម្រៀងស្រីកូរ៉េ Jisoo ស្លៀករួចមកហើយ។ យ៉ាងណាក្ដី តួរឿង Better Days ត្រូវបានគេវាយតម្លៃថាស្លៀកស្អាតជាង ហើយមើលទៅដូចអ្នកនាងក្នុងត្រកូលអភិជននៅក្នុងរឿង។
នៅក្នុងកម្មវីធីដដែល Zhou Ye ប្ដូរឈុតពីរ ដោយឈុតទីពីរពណ៌ស ធ្វើឲ្យនាងត្រូវបានគេសរសើរថាស្អាតដូចព្រះនាងនៅក្នុងរឿងនិទាន៕