អាការ:ដែលបញ្ជាក់ថាអ្នកកង្វះអាហារូបត្ថម្ភជាមួយវិតាមីន និងប្រូតេអ៊ីនគួរធ្វើការព្យាបាល

  • 2022-10-10 09:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាងកាយមនុស្សត្រូវការវីតាមីន និងសារធាតុរ៉ែជាចាំបាច់សម្រាប់ការលូតលាស់ និងការពាររាងកាយពីជំងឺផ្សេងៗ។ វីតាមីន និងសារធាតុរ៉ែទាំងនេះត្រូវបានចាត់ទុកជាសារធាតុរូបធាតុតូចបំផុតនៃចំណីអាហារ។ សារធាតុទាំងនេះពុំត្រូវបានផលិតដោយរាងកាយទេតែយើងអាចទទួលវាបានពីចំណីអាហារ។កង្វះអាហារូបត្ថម្ភកើតមានឡើងនៅពេលរាងកាយពុំអាចស្រូបយក ឬពុំទទួលបាននូវបរិមាណគ្រប់គ្រាន់នៃសារធាតុចិញ្ចឹមពីចំណីអាហារ។

កង្វះអាហារូបត្ថម្ភអាចបង្កទៅជាបញ្ហាជាច្រើនចំពោះសុខភាព ដែលបញ្ហាទាំងនោះរួមមាន បញ្ហាលើប្រព័ន្ធរំលាយអាហារ បញ្ហាស្បែក រាងកាយលូតលាស់យឺត ឬក្រិន ឆ្អឹងពុំរឹងមាំ ហើយក៏ឈានដល់មានការចងចាំខ្សោយនិង កើតជំងឺវង្វេងវង្វាន់។ បរិមាណសារធាតុចិញ្ចឹមដែលយើងត្រូវការគឺអាស្រ័យលើអាយុរបស់យើង។ ដូចនេះការបរិភោគអាហារដោយដឹងពីសមាសធាតុផ្សំរបស់វាពិតជាចាំបាច់ណាស់ ប៉ុន្តែពេលខ្លះទោះជាយើងបានបរិភោគនូវសារធាតុទាំងនោះក៏ដោយ ក៏រាងកាយយើងពុំអាចស្រូបយកសារធាតុទាំងនោះបានដែរ នេះគឺដោយសារកត្តាសុខភាពរបស់បុគ្គលម្នាក់ៗ។ វាអាចទៅរួចដែលយើងខ្វះនូវសារធាតុមួយចំនួន ដែលរាងកាយត្រូវការ។

កង្វះសារធាតុចិញ្ចឹមវិតាមីន និងប្រូតេអ៊ីនដែលគេច្រើនជួបប្រទះមាន៖ តើកត្តាអ្វីខ្លះដែលធ្វើឲ្យខ្វះអាហារូបត្ថម្ភ? កត្តាដែលជួបប្រទះញឹកញាប់ជាងគេគឺរបបអាហារមិនត្រឹមត្រូវខ្វះសារធាតុចិញ្ចឹម។រាងកាយអាចធ្វើការស្តុកទុកសារធាតុមួយចំនួន ដូចនេះកង្វះសារធាតុណាមួយនឹងពុំងាយកើតមានទេ លុះត្រាតែខកខានពុំបានទទួលទានវាអស់រយៈពេលយូរ។ក្រៅពីអាហារ ជំងឺ និងលក្ខខណ្ឌសុខភាពមួយចំនួន ក៏ជាមូលហេតុបណ្តាលឲ្យខ្វះអាហារូបត្ថម្ភដែរ រួមមានមហារីកពោះវៀន បាក់តេរីក្នុងពោះវៀន និង ជំងឺប្រព័ន្ធរំលាយអាហារដូចជា Crohn’s និង Celiac ដែលអាចបណ្តាលឲ្យខ្វះជាតិដែក ក្រៅពីនេះការវះកាត់ បង្រួមក្រពះ ដើម្បីសម្រកទម្ងន់ ក៏មានពាក់ព័ន្ធដែរ។

តើរោគសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកខ្វះអាហារូបត្ថម្ភ? រោគសញ្ញានៃកង្វះអាហារូបត្ថម្ភគឺអាស្រ័យទៅលើសារធាតុណាមួយដែលអ្នកខ្វះ។យ៉ាងណាមិញក៏មានរោគសញ្ញាទូទៅមួយចំនួនដែលយើងអាចកត់សម្គាល់រួមមាន៖ • ស្បែកស្លេកស្លាំង • ហត់ អស់កម្លាំង • ខ្សោយ • ពិបាកដកដង្ហើម • ឃ្លានខុសធម្មតា • ជ្រុះសក់ • ធីងធូង • ទល់លាមក • ងងុយគេងញឹកញាប់ • បេះដូងដើរញាប់ • ចង់សន្លប់ ឫសន្លប់ • ថប់អារម្មណ៍ • ឈឺសន្លាក់ • រដូវមិនទៀង ឬ រាំងរដូវ • ការផ្ចង់អារម្មណ៍ខ្សោយ។ អ្នកអាចមានអាការៈទាំងអស់នេះឬមានតែមួយចំនួនក្នុងចំណោមនេះ។ឆ្លងកាត់រយៈពេលយូរអ្នកជំងឺអាចនឹងស៊ាំនឹងអាការៈនេះ ដែលវាជាហេតុធ្វើឲ្យអ្នកជំងឺពុំស្វះស្វែងរកការព្យាបាល។ វាជាការចាំបាច់ដែលអ្នកត្រូវធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត ក្នុងករណីអ្នកកើតមាន អាការៈទាំងនេះយូរណាស់មកហើយដូចជា ហត់ អស់កម្លាំង ពិបាកផ្ចង់អារម្មណ៍ ដែលរោគសញ្ញាទាំងនេះអាចជាការចាប់ផ្តើមនៃកង្វះអាហារូបត្ថម្ភ។

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម