ឆ្នាំទាំង៣នេះនឹងសម្បូរទ្រព្យចាប់ពីពេលឥលូវរហូតដល់ចុងឆ្នាំ

  • 2022-10-07 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ហោរាសាស្រ្ត ​មនុស្ស​កើត​ឆ្នាំ​ទាំង​បីនេះ នឹង​សម្បូរ​ទ្រព្យ​ធន ហើយ​បើ​កាន់​តែ​ខំប្រឹង​នឹង​ទទួល​បាន​សំណាង​កាន់​តែ​ច្រើន។

១. ឆ្នាំ​ជូត

​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ​២០២២ ​យោង​តាម​ហោរាសាស្រ្ត ​​អ្នក​កើត​ឆ្នាំ​ជូត​នឹង​ជោគជ័យ​រឿង​ការងារ ​ឬ​របរ​រកស៊ី​ផង​ដែរ។ ​លើស​ពី​នេះ ​គេ​ថែម​ទាំង​អាច​ដោះស្រាយ​បញ្ហា​រួម​ទាំង​មាន​ភាព​សប្បាយ​រីក​រាយ​ក្នុង​គ្រួសារ។ ​គេ​នឹង​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ព្រះ​ខាង​ហិរញ្ញវត្ថុ ​ដែល​បង្ហាញ​ថា​អ្នក​​ខំ​ប្រឹង​ខ្លាំង​កម្រិត​ណា ​ភាព​រីក​រាយ​នឹង​​ទទួល​បាន​ខ្លាំង​ប៉ុណ្ណោះ​ដែរ។

​២. ​ឆ្នាំ​ឆ្លូវ

ជា​ទូទៅ ​គេ​មិន​សូវ​មាន​មិត្ត​ច្រើន​ទេ តែ​មិត្ត​ដែល​គេ​មាន​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ស្មោះ​ត្រង់​ចេះ​ជួយ​អាសារ​គ្នា​នៅ​ពេល​ជួប​ទុក្ខ​លំបាក។ សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ​គេ​នឹង​ជួប​ភាព​រុង​រឿង​កាន់​តែ​ច្រើន​ដែល​នាំ​ឲ្យ​សំណាង​របស់​គេ​កាន់​តែ​ខ្ពស់​ឡើង​នៅ​ចុង​ឆ្នាំ។ នៅ​ពេល​ប្រឹង​ប្រែង​ធ្វើការ ​អ្នក​កើត​ឆ្នាំ​គោ​នឹង​ទទួល​បាន​ឱកាស​​ជា​ច្រើន ហើយ​ប្រាក់​ចំណូល​វិញ​ក៏​កើន​ឡើង​ផង​ដែរ។

​៣. ​ឆ្នាំ​រោង

ថ្វី​បើ​មនុស្ស​កើត​ឆ្នាំ​នេះ​ភាគ​ច្រើន​ឆាប់​ប្រតិកម្ម ​តែ​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​មិត្ត​ភក្កិ​ល្អ​​ដែល​អ្នក​ណា​បាន​រាប់​អាន​គេ​ហើយ​ច្បាស់​ជា​សរសើរ​ថា​មាន​ចិត្ត​ស្មោះ​ត្រង់។ ​​​សម្រាប់​ចុង​ខែ​១២​នៃ​២០២២​នេះ ​ការងារ​របស់​អ្នក​កើត​ឆ្នាំ​រោង​នឹង​ល្អ​ទៅ​មុខ​គួរ​កត់​សម្គាល់។ ​មិន​តែ​ប៉ុណ្ណោះ ​គេ​ជា​មនុស្ស​មាន​សមត្ថភាព ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ឱកាស​និង​ភាព​ជោគជ័យ​ពិបាក​គេច​ផុត​ពី​ដៃ​របស់​គេ​ណាស់៕​​

ប្រភព៖ Eva ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម