តើអ្នកជាមនុស្សឆាប់ប្រតិកម្មរហ័សឬអត់? សាករើសយកលេខដែលអ្នកចង់បាន
- 2022-10-07 05:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកជាមនុស្សឆាប់ប្រតិកម្មរហ័សឬអត់? សាករើសយកលេខដែលអ្នកចង់បាន
រើសលេខដែលអ្នកចង់បាន ដើម្បីដឹងថាអ្នកជាមនុស្សឆាប់ប្រតិកម្មឬអត់។
លេខ ១
អ្នកជាមនុស្សឆាប់ប្រតិកម្ម : 9/10
អ្នកពិតជាមនុស្សឆាប់ប្រតិកម្មណាស់។ អ្នកតែងតែជាប់គាំងជាមួយពាក្យដែលគេនិយាយ ដោយសារតែបែបនេះហើយ ទើបអ្នកមិនសូវចិត្តត្រជាក់ប៉ុន្មានទេ និងព្រងើយកន្តើយលើរឿងជាច្រើន។ ពាក្យខ្លះរបស់អ្នកដទៃ អាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកយ៉ាងជ្រាលជ្រៅ។ យ៉ាងណាក្តី ជីវិតគឺត្រូវការភាពរីករាយ បូករួមជាមួយអារម្មណ៍ដែរ ដូច្នេះអារម្មណ៍ប្រតិកម្មរបស់អ្នកគ្រាន់ជាផ្នែកមួយប៉ុណ្ណោះ។
លេខ ២
អ្នកជាមនុស្សឆាប់ប្រតិកម្ម : 3/10
អ្នកមិនមែនជាមនុស្សឆាប់ប្រតិកម្មនោះទេ ព្រោះអ្នកចិត្តត្រជាក់និងស្ងប់ស្ងាត់ កម្រយកអារម្មណ៍អ្នកដទៃធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ខ្លួនឯងណាស់។ សម្រាប់អ្នក ផ្ទះនិងគ្រួសារជាកន្លែងដែលអ្នកមានអារម្មណ៍ថាស្ងប់សុខបំផុត ព្រោះអ្នកមិនចូលចិត្តកន្លែងមានសំឡេងរំខាន។ អ្នកជាមនុស្សចិត្តល្អ និងមិនរំពឹងការតបស្នងសងគុណនៅពេលធ្វើល្អដាក់អ្នកដទៃនោះទេ។ អ្នកមិនត្រូវការមិត្តភក្កិច្រើនឡើយ ត្រឹម២-៣ ឲ្យតែគេចិត្តល្អស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។ អ្នកចុះសម្រុងល្អជាមួយក្រុមគ្រួសារ ព្រោះអ្នកដឹងថានៅផ្ទះមិនបាច់ត្រូវមើលទឹកមុខនរណាទេ។
លេខ ៣
អ្នកជាមនុស្សឆាប់ប្រតិកម្ម : 5/10
អ្នកជាមនុស្ស 50/50 លើផ្លូវអារម្មណ៍។ ទស្សនៈរបស់អ្នកចំពោះជីវិត គឺថាអារម្មណ៍ជាគន្លឹះនៃជីវិត។ អ្នកបណ្តោយមួយខ្សល់តាមដំណើររឿង ដោយមិនបង្ខំខ្លួនឯងឡើយ។ ចរិតលក្ខណៈមួយនេះ ធ្វើឲ្យអ្នកមិនមែនយកអារម្មណ៍មកគ្រប់គ្រង។ មនុស្សជាច្រើនស្រលាញ់អ្នកព្រោះតែអ្នកមិនមែនយកអារម្មណ៍ជាធំ ។
លេខ ៤
អ្នកជាមនុស្សឆាប់ប្រតិកម្ម : 7/10
អ្នកជាមនុស្សមានការប្រុងប្រយ័ត្ន ឆាប់ប្រតិកម្មខ្លាំង ហើយពេលខ្លះក៏ជាអ្នកសង្កេតការណ៍ដែលតែងតែផ្ដល់ព័ត៌មានដល់មនុស្សដែលជិតស្និទ្ធនឹងអ្នកផងដែរ។ តែយ៉ាងណា អ្នកប្រតិកម្មខ្លាំងបើនរណាកុហកអ្នក អ្នកងាយនឹងផ្លាស់ប្តូរចិត្តដោយសារតែកំហឹងខ្លាំងណាស់។