Sandara ប្រាប់​ថា​រក​បាន​៣០​លាន​ដុល្លារ​ពិត​មែន តែ​ទិញ​ស្បែក​ជើង​អស់​ហើយ

  • 2022-10-07 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Sandara Park ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​រក​លុយ​បាន​៣០​លាន​ដុល្លារ​ក៏​ពិត​មែន តែ​បាន​ចាយ​អស់​ហើយ។

កាល​​ពី​ថ្ងៃ​ទី ៦ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Nate បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Sandara Park គឺ​ជា​តារា​កិត្តិយស​នៅ​ក្នុង​ភាគ​ថ្មី​នៃ​កម្មវិធី Problem Child in House។ មាន​វត្តមាន​ក្នុង​កម្មវិធី សមាជិក​ក្រុម​ចម្រៀង 2NE1 បាន​និយាយ​ពី​​អត្ថបទ​ដែល​ចុះ​ផ្សាយ​ថា នាង​គឺ​ជា​សិល្បការិនី​មាន​ទី​៣​នៅ​ក្នុង​សិល្បៈ​កូរ៉េ ដោយ​ឈរ​ក្រោយតែ IU និង Lee Hyo Ri។ អត្ថបទ​មួយ​បាន​ចុះ​ផ្សាយ​ថា ម្ចាស់​បទ Kiss មាន​ទ្រ​ព្យ​ប្រមាណ​៣០​លាន​ដុល្លារ នៅ​ក្នុង​អាជីព​របស់​ខ្លួន។ តារា​ស្រី​អាយុ ៣៧ឆ្នាំ​ប្រាប់​ថា បើ​បូក​សរុប​ទាំង​អស់ នាង​ប្រហែល​ពិត​ជា​រក​បាន​លុយ​ចំនួន​ប៉ុន​នេះ​មែន តែ​នាង​បាន​​ចាយ​អស់​ហើយ ដោយ​នាង​បាន​ទិញ​ស្បែក​ជើង​១០០០​គូ និង​ស្បែក​ជើង​ដែល​ថ្លៃ​ជាង​គេ​របស់​នាង​មាន​តម្លៃ​១៤០០០​ដុល្លារ។

នាង​បាន​បន្ថែម​ថា ប្រសិន​បើ​នាង​យក​លុយ​នោះ​ទៅ​ទិញ​អចលនទ្រព្យ គឺ​នាង​អាច​សល់​បាន​ប៉ុន្មាន​កន្លែង​ដែរ តែ​នាង​ទិញ​អីវ៉ាន់​ច្រើន​ពេក ទើប​មិន​សល់​លុយ៕

ប្រភព៖ 2sao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម