ថា​ស្រលាញ់​ប្រពន្ធ​ជាង​គេ តែ Rain ស្អប់​ធ្វើ​រឿង​​ដែល​មួយ​ដែល​គូស្នេហ៍​ភាគ​ច្រើន​តែង​ធ្វើ

  • 2022-10-06 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ស្រលាញ់​ប្រពន្ធ​ខ្លាំង​ក៏​ដោយ តែ​កំពូល​តារា​ចម្រៀង និង​សម្ដែង​ប្រុស​កូរ៉េ Rain បាន​ឲ្យ​ដឹង​ថា លោក​មិន​ចូលចិត្ត​ពាក់​ខោអាវ​គូ​ជាមួយ​ប្រពន្ធ​ឡើយ។ កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Nate បាន​រាយការណ៍​ថា នៅ​ក្នុង​ភាគ​ថ្មី​បំផុត​នៃ​កម្មវិធី Rain Kitchen របស់​តារា​ចម្រៀង និង​សម្ដែង​ជើង​ចាស់​កូរ៉េ Rain បាន​អញ្ជើញ​តារា​កិត្តិយស​គឺ​តារា​ចម្រៀង​ស្រី Kang Min Kyung នៃ​ក្រុម​ចម្រៀង Davichi។

នៅ​ពេល​ចម្អិន​អាហារ Rain បាន​ប្រទះ​ឃើញ​ចិញ្ចៀន​នៅ​លើ​ម្រាម​ដៃ​របស់ Kang Min Kyung ហើយ​លោក​បាន​សួរ​ថា នេះ​គឺ​ជា​អ្វី​។ ម្ចាស់​បទ This Love បាន​ឆ្លើយ​​ថា​នេះ​គឺ​ជា​ចិញ្ចៀន​គូ​ជាមួយ​សមាជិក​រួម​ក្រុម Lee Hae Ri។ ស្រី​ស្អាត​រូប​នេះ បាន​សួរ​ទៅ​ Rain វិញ​ថា ល្បី​ថា​លោក​ស្រលាញ់​ប្រពន្ធ​ខ្លាំង​បែប​នេះ តើ​លោក​មាន​របស់​គូ​អ្វី​ជាមួយ​​កំពូល​តារា​សម្ដែង​ស្រី Kim Tae Hee ដែរ​ឬ​ទេ។

យ៉ាងណាក្ដី តារា​ប្រុស​អាយុ ៤០​ឆ្នាំ​បាន​តប​វិញ​ថា លោក​ស្អប់​បំផុត គឺ​ពាក់​ខោអាវ​គូស្នេហ៍​តែ​ម្ដង។ យ៉ាងណាក្ដី មាន​ពេល​ខ្លះ​ពួក​គេ​ក៏​ពាក់​ខោអាវ​ស្រដៀង​គ្នា ដោយ​លោក​ពាក់​អាវ​ក្រឡា​ការ៉ូ ប្រពន្ធ​ក៏​ពាក់​អាវ​មាន​ការ៉ូ​ដូច​គ្នា តែ​មិន​មែន​ដូច​គ្នា​ទាំង​ស្រុង​ឡើយ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម