ព័ត៌មាន BTS ចូលធ្វើទាហានធ្វើឲ្យក្រុមហ៊ុនបាត់លុយ១០ពាន់លានដុល្លារ
- 2022-10-06 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មាន BTS ចូលធ្វើទាហានធ្វើឲ្យក្រុមហ៊ុនបាត់លុយ១០ពាន់លានដុល្លារ
ដើម្បីបន្ថយការបាត់ចំណូល ក្រុមហ៊ុនយក្ស HYBE បានវិនិយោគលើវិស័យផ្សេងៗជាច្រើនមុនពេល ក្រុមចម្រៀង BTS ចូលបម្រើជួរកងទ័ព។
កាលពីថ្ងៃទី ៤ ខែតុលាមុននេះ បណ្ដាញព័ត៌មាន My Daily បានរាយការណ៍ថា ការចូលធ្វើទាហានរបស់កំពូលក្រុមចម្រៀងប្រុសកូរ៉េ BTS បានធ្វើឲ្យ HYBE ក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀងនេះខាតលុយជាង១០ពាន់លានដុល្លារ។ តម្លៃភាគហ៊ុនរបស់ HYBE បានធ្លាក់ចុះ៧០% ធៀបនឹងការទើបបើកលក់ដំបូង។ មូលហេតុចម្បងគឺមកពីក្រសួងការពារជាតិកូរ៉េ និងក្រសួងពាក់ព័ន្ធមិនទាន់សម្រេចថា សមាជិកទាំង៧រូប បានអនុគ្រោះការចូលធ្វើទាហានឬអត់។ ដោយសារតែមិនដឹងពីគម្រោងរបស់ក្រសួង ដូចនេះហើយផែនការនានារបស់ក្រុមចម្រៀងនេះក៏មិនទៀងទាត់ដូចគ្នា។ ដើម្បីកាត់បន្ថយចំណូលនៅពេលអនាគត ក្រុមហ៊ុនយក្សខាងលើបានវិនិយោគលើបច្ចេកវិទ្យាជាច្រើនដូចជា AI, CNTT និង NFT។
តម្លៃភាគហ៊ុនរបស់ HYBE បានធ្លាក់ពី ៤២១ដុល្លារក្នុងមួយហ៊ុន នៅសល់ត្រឹម ១៣០ដុល្លារក្នុងមួយហ៊ុន ធ្វើឲ្យក្រុមហ៊ុនបាត់បង់ជាង១០ពាន់លានដុល្លារ៕