Cartier ឲ្យថ្លៃ Jisoo គុណនឹងពីរដើម្បីដណ្ដើមពី Dior
- 2022-10-05 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cartier ឲ្យថ្លៃ Jisoo គុណនឹងពីរដើម្បីដណ្ដើមពី Dior
ដោយសារតែទទួលបានប្រាក់ចំណេញច្រើនខ្លាំងពេក ប្រេនអលង្ការលំដាប់ខ្ពស់ Cartier ហ៊ានឲ្យថ្លៃកំពូលតារាចម្រៀងស្រីកូរ៉េ Jisoo ដល់ទៅពីរដងនៃចំនួនកុងត្រាពីប្រេន Dior។
កាលពីថ្ងៃទី ៤ ខែតុលាមុននេះ ទស្សនាវដ្ដី Madame Figaro បានរាយការណ៍ថា ប្រេនគ្រឿងអលង្ការលំដាប់អភិជន Cartier ហ៊ានចំណាយទ្វេដងចំពោះកិច្ចសន្យាជាមួយអ្នកតំណាងគឺ តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Jisoo បើធៀបនឹងប្រេន Dior។
ទោះក្លាយជា តំណាងរបស់ប្រេនគ្រឿងអលង្ការ Cariter ក៏ដោយ តែសមាជិកក្រុម Blackpink នៅតែជាតំណាងសម្លៀកបំពាក់ និងគ្រឿងសំអាងរបស់ Dior ដដែរ។ ប្រភពដដែលបានឲ្យដឹងថា ចំនួនអ្នកទិញវ័យក្មេងរបស់ Dior បានកើនឡើង៤០០%។ ឥទ្ធិពលរបស់ប្រេននេះក៏ឈានមុខគេជាមួយ ៦៤% ក្នុងចំណោមប្រេនសម្លៀកបំពាក់ធំជាងគេទាំងបួនលើពិភពលោក។
មុនខែឧសភា ឆ្នាំ២០២២ Dior មានគម្រោងបន្ថែមតួនាទីឲ្យម្ចាស់បទ Pink Venom ជាតំណាងគ្រឿងអលង្ការរបស់ប្រេនបន្ថែមទៀត តែ Cartier បានឲ្យតម្លៃខ្លួននាងគុណនឹងពីរដើម្បីដណ្ដើមបានតំណាងមួយនេះ៕