Cheng Yi ត្រូវ​គេ​ថា​ស្អាត​ដោយ​សារ​ផាត់​មុខ​ទាំង​ស្រុង មុខ​ធម្មជាតិ​មើល​មិន​ស្គាល់

  • 2022-10-04 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Cheng Yi ត្រូវ​ទស្សនិកជន​វាយ​តម្លៃ​ថា ធ្លាក់​សម្រស់​ពេល​ផាត់​មុខ​ស្រាល​ៗ។

កាល​ពី​ថ្ងៃទី ២៧ ខែ​កញ្ញា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ថា រូបភាព​ថ្មី​បំផុត របស់​តារា​សម្ដែង​ប្រុស​លំដាប់​ A ចិន Cheng Yi នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​ឈ្មោះ Border ត្រូវ​បាន​ក្រុម​ការងារ​បញ្ចេញ​ជា​ផ្លូវ​ការ។

នៅ​ក្នុង​ស្នាដៃ​លើក​នេះ ប្រុស​ស្អាត​អាយុ ៣២​ឆ្នាំ ដើរ​តួ​ជា​ចៅក្រម​ឈ្មោះ Zhou Yi An។ ដោយ​សារ​តែ​ជា​រឿង​បែប​ច្បាប់ ដូច​នេះ​ការ​តែង​ខ្លួន​របស់ តារា​កើត​ឆ្នាំ ១៩៩០ ក៏​សាមញ្ញ​ដូច​គ្នា ដោយ​លោក​កាត់​សក់​ខ្លី និង​មាន​តុបតែង​មុខ​តិចតួច​បំផុត។

យ៉ាងណាក្ដី ដោយ​សារ​តែ​ការ​តុបតែង​នេះ​ហើយ ធ្វើ​ឲ្យ​សិល្បករ​រូប​នេះ ត្រូវ​ទស្សនិកជន​មួយ​ចំនួន​រិះគន់​ថា សម្រស់​ធម្មជាតិ​របស់​លោក​ មិន​លេច​ធ្លោ​ឡើយ ដ្បិត​មុន​នោះ​ ទាល់​តែ​ផាត់​មុខ​ដិត​ៗ​ ទើប​លោក​មើល​ទៅ​ស្អាត ដោយ​លើក​នេះ​គឺ​ធ្លាក់​សម្រស់​តែ​ម្ដង។

មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា Cheng Yi ស័ក្ដិសម​សម្ដែង​រឿង​បុរាណ​ច្រើន​ជាង ព្រោះ​ពេល​លេង​រឿង​សម័យ លោក​ហាក់​ឆ្គង​ៗ​មិន​សូវ​សម៕

ប្រភព៖ giaitrichaau ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម