Park Min Young មាន​ស្នេហា​នឹង​សេដ្ឋី​ធ្លាប់​ជាប់​គុក​៣​ឆ្នាំ បោក​លុយ​គេ​ជាង​១០​លាន​ដុល្លារ

  • 2022-09-29 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​ស្នេហា​របស់​តារា​សម្ដែង​ស្រី​ជួ​រមុខ​កូរ៉េ Park Min Young ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ ក្រោយ​គេ​ទម្លាយ​ពី​មិត្ត​ប្រុស​របស់​នាង។

កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Dispatch បាន​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​ពេល​ប្រភព​នេះ​ទម្លាយ​រូបភាព​ណាត់​គ្នា​ដើរ​លេង​របស់​តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ Park Min Young និង​មិត្ត​ប្រុស អ្នក​ជំនួញ Kang Jong Hyun កើត​ឆ្នាំ ១៩៨២។ មិត្ត​ប្រុស​របស់ តួរឿង What’s Wrong Secretary Kim បច្ចុប្បន្ន​ជា​ CEO នៃ​ក្រុមហ៊ុន Bithumb ដែល​ជា​លុយ​អេឡិចត្រូនិច​មួយ​ប្រភេទ។ បុរស​រូប​នេះ​រស់​នៅ​ក្នុង​ភូមិគ្រឹះ​នៃ​តំបន់ Hannam Dong។ សូម្បី​តែ​រថយន្ត Lamborghini Urus ដែល Park Min Young កំពុង​ជិះ​នេះ​ក៏​ជា​កាដូរ​របស់​លោក​ដែរ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ស្នេហា​របស់​ស្រី​ស្អាត​អាយុ គឺ​ជា​មនុស្ស​អាថ៍កំបាំង ព្រោះ​មាន​ឈ្មោះ​ជា CEO មែន​ពិត​តែ​ឯកសារ​ក្រុមហ៊ុន​មិន​បាន​ដាក់​ឈ្មោះ​របស់​លោក​នោះ​ឡើយ។ ទន្ទឹម​នឹង​នេះ​ រាល់​ទ្រព្យ​សម្បត្តិ​របស់​លោក​ដូច​ជា​ដីធ្លី និង​ផ្ទះ​គឺ​ដាក់​ឈ្មោះ​ឪពុក​ម្ដាយ និង​ប្អូន​ស្រី​ទាំង​អស់។ ឆ្នាំ​២០១៤ លោក​ត្រូវ​ក្រុមហ៊ុន A Capital ប្ដឹង​ពី​បទ​បន្លំ​ឯកសារ និង​ប្រាក់​ចំនួន​៣​លាន​ដុល្លារ។ ឆ្នាំ​២០១៦ លោក​ត្រូវ​បាន​តុលាការ​ទីក្រុង​សេអ៊ូល​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធគារ​៣​ឆ្នាំ​នៅ​ក្រៅ​ឃុំ។ ឆ្នាំ​២០១៥ លោក​បាន​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចំនួន​៧.៥​លាន​ដុល្លារ តែ​ក្រោយ​មក​ស៊ីដាច់​មិន​សង។ សូម្បី​តែ CEO នៃ Hook Entertainment ដែល​ជា​ក្រុមហ៊ុន​តំណាង​មិត្ត​ស្រី​របស់​លោក​ក៏​មាន​​ភាព​ស្និទ្ធស្នាល​នឹង​មិត្ត​ប្រុស​របស់ Park Min Young ដូច​គ្នា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម