មិនដឹងថាត្រូវចម្អិនអ្វី មកសាកតារាងឈុតម្ហូបស្រាក់ប៉ុន្មានមុខពេញនិយមយកទៅវត្តនារដូវកាន់បិណ្ឌ

  • 2022-09-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយសាររដូវនេះជារដូវកាន់បិណ្ឌ ហើយភ្ជុំបិណ្ឌជិតមកដល់ផង ថ្ងៃនេះ កញ្ញា សូមនាំប្រិយមិត្តជាមួយតារាងឈុតម្ហូបពេញនិយម ៥ ឈុត សម្រាប់ប្រគេនព្រះសង្ឃ នារដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ ងាយៗអាចរៀបចំធ្វើនៅផ្ទះខ្លួនឯងក៏បាន កម្មង់តាមភោជនីយដ្ឋាននានា ធ្វើឲ្យក៏បាន និងមិនចាំបាច់រកនឹកថាត្រូវធ្វើអ្វី គ្រាន់តែម្ហូបនិមួយៗ មានលក្ខណៈខុសប្លែកពីគ្នា ទាំងក្លិន ទាំងរសជាតិ ប៉ុណ្នោះ។

ប៉ុន្តែ សុទ្ធតែមានឱជារសឆ្ងាញ់ពិសេស ជាប់ចិត្តដិតអារម្មណ៍ ហើយតែងតែបងប្អូនខ្មែរនិយម ធ្វើទៅវត្តជានិច្ចជាកាលហូរហែរខាងក្រោមមាន៖

ឈុតទី១៖

• ឆាមីស៊ួរសាច់ជ្រូក (ផ្សំឡើងពីសាច់ជ្រូកស្រស់ៗមានរសជាតិផ្អែមនិងមីសួរទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ) ។ សម្រាប់មុខសាច់អាចដូរជាប្រភេទសាច់ផ្សេងបានតាមចំណូលចិត្ត

• ម្ជូរពងត្រីស្លឹកអំពិល (រសជាតិជូរស្រស់ពីស្លឹកអំពិលបូករួមជាមួយនឹងពងត្រីតូចៗជាច្រើនបង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)

• បាយស

• នំចាក់ចាន់ (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម បើទៅវត្តមិនអាចខ្វះបង្អែមចាក់ចាន់បានឡើយ)

• ផ្កាឈូក ឬផ្កាម្លិះ ក៏បាន

• ស្លាដក ចំរុះគ្រប់មុខ សម្រាប់ប្រគេនព្រះសង្ឈ មួយឈុតតូច

ឈុតទី២៖

• ឆាមីគ្រឿងសមុទ្រ (ផ្សំឡើងពីសាច់គ្រឿងសមុទ្រស្រស់ៗមានរសជាតិផ្អែមនិងមីដុំពណ៌លឿងទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ) ។ សម្រាប់មុខសាច់អាចដូរជាប្រភេទសាច់ផ្សេងបានតាមចំណូលចិត្ត

• ម្ជូរគ្រឿងសាច់គោស្លឹកម្កាក់ (រសជាតិជូរស្រស់ពីស្លឹកម្កាក់បូករួមជាមួយនឹងសាច់គោហាន់បន្ទះស្តើងល្មមជាច្រើនបង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)

• បាយស

• នំអាកោរ (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម បើទៅវត្តមិនអាចខ្វះបង្អែមអាកោរបានឡើយ)

• ផ្កាឈូក ឬផ្កាម្លិះ ក៏បាន

• ស្លាដក ចំរុះគ្រប់មុខ សម្រាប់ប្រគេនព្រះសង្ឈ មួយឈុតតូច

ឈុតទី៣៖

• ឆាមីស៊ួរគ្រឿងសមុទ្រ (ផ្សំឡើងពីសាច់គ្រឿងមានរសជាតិផ្អែមនិងមីសួរទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ) ។ សម្រាប់មុខសាច់អាចដូរជាប្រភេទសាច់ផ្សេងបានតាមចំណូលចិត្ត

• ខជើងជ្រូក ជាមួយសាច់ជ្រូកបីជាន់ លាយពងទា (រសជាតិផ្អែមប្រៃល្មមពីទឹកខ បូករួមជាមួយនឹងសាច់ជើងជ្រូកផុយល្មមលាយពងទាជាច្រើនបង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)

• បាយស

• នំអន្សម (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម លាយជាមួយក្លិនក្រអូបនៃអង្ករដំណើប សណ្តែក សាច់ជ្រូកបីជាន់បើទៅវត្តមិនអាចខ្វះបង្អែមនំអន្សមបានឡើយ)

• ផ្កាឈូក ឬផ្កាម្លិះ ក៏បាន

• ស្លាដក ចំរុះគ្រប់មុខ សម្រាប់ប្រគេនព្រះសង្ឈ មួយឈុតតូច

ឈុតទី៤៖

• ឆាមីស៊ួរសាច់ផ្នែកទ្រូងមាន់ (ផ្សំឡើងពីសាច់ទ្រូងមាន់មិនសូវសបូរឆ្អឹង ស្រស់ៗមានរសជាតិផ្អែមនិងមីសួរទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ) ។ សម្រាប់មុខសាច់អាចដូរជាប្រភេទសាច់ផ្សេងបានតាមចំណូលចិត្ត

• សម្លរការីសាច់មាន់ ជាមួយនំបុ័ង ឬនំបញ្ចុកក៏បាន (រសជាតិផ្អែមប្រៃល្មមពីទឹកសម្លរការីពណ៌ក្រហម បូករួមជាមួយនឹងសាច់មាន់មូល ហាន់ដុំធំៗ ល្មមជាច្រើនបង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)

• បាយស

• បង្អែមបបរត្នោត (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម លាយជាមួយក្លិនក្រអូបនៃអង្ករដំណើប ជាមួយផ្លែត្នោតខ្ចី ធ្វើទៅវត្តមិនអាចខ្វះបង្អែមបានឡើយ)

• ផ្កាឈូក ឬផ្កាម្លិះ ក៏បាន

• ស្លាដក ចំរុះគ្រប់មុខ សម្រាប់ប្រគេនព្រះសង្ឈ មួយឈុតតូច

ឈុតទី៥៖

• ឆាមីស៊ួរសាច់ចំរុះ (ផ្សំឡើងពីសាច់មាន់ ជ្រូក និងគ្រឿសមុទ្រស្រស់ៗមានរសជាតិផ្អែមនិងមីសួរទន់ស្វិតចំអិនយ៉ាងល្អឥតខ្ចោះ) ។ សម្រាប់ សាច់គ្រប់មុខ តាមចំណូលចិត្ត

• ពងទាចៀនត្រីប្រម៉ា ឬផ្អកចៀនពងត្រី លាយបន្លែចំរុះ (រសជាតិផ្អែមប្រៃល្មម បូករួមជាមួយនឹងត្រីប្រម៉ា ឬផ្អកពងត្រី លាយពងទា បង្កើតបានជារសជាតិឆ្ងាញ់តាមបែបម្ហូបខ្មែរបុរាណ)

• បាយស

• បង្អែមដំឡូងឆឹងស្ករក្រហម (ទន់ផង ពណ៌ស្រស់ផង រសជាតិផ្អែមល្មម លាយជាមួយក្លិនក្រអូបនៃស្ករក្រហម ជាមួយដំឡូងជ្វា ធ្វើទៅវត្តមិនអាចខ្វះបង្អែមបានឡើយ)

• ផ្កាឈូក ឬផ្កាម្លិះ ក៏បាន

• ស្លាដក ចំរុះគ្រប់មុខ សម្រាប់ប្រគេនព្រះសង្ឈ មួយឈុតតូច

អត្ថបទ៖ សិរីរត្នន៍