សម្រស់ស្អាតឥតទាស់របស់តារាសម្ដែងស្រី៤រូប អាយុជាង៥០ឆ្នាំ
- 2022-09-12 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ស្អាតឥតទាស់របស់តារាសម្ដែងស្រី៤រូប អាយុជាង៥០ឆ្នាំ
ទោះបីជាមានអាយុ ហាសិបប្លាយហើយក៏ដោយ តែសម្រស់របស់សិល្បការិនីជើងចាស់ទាំងនេះ នៅតែធ្វើឲ្យគេឈ្លក់វង្វេង។
កាលពីថ្ងៃទី ៦ ខែកញ្ញាមុននេះ បណ្ដាញព័ត៌មាន Nate បានបញ្ចេញឈ្មោះតារាសម្ដែងស្រីកូរ៉េ៤រូបដែលនៅតែរក្សាបានសម្រស់ស្អាតក្មេងជាងវ័យទោះមានអាយុជាង ៥០ឆ្នាំក៏ដោយ។ ប្រភពខាងលើបានឲ្យដឹងថា មិនត្រឹមតែសម្រស់នៅស្អាតដូចដើមនោះទេ អាជីពរបស់សិល្បការិនីក៏នៅតែឈរលើកំពូល ទោះបីជាចូលសិល្បៈជាង ៣០ឆ្នាំហើយក៏ដោយ។ ខាងក្រោមនេះ គឺជាតារាស្រីជើងចាស់ដែលរក្សាបានទាំងសម្រស់ និងកេរ្តិ៍ឈ្មោះបានរាប់ទសវត្ស៕
១. Lee Young Ae អាយុ ៥១ឆ្នាំ
២. Go So Young អាយុ ៥០ឆ្នាំ
៣. Kim Hye Soo អាយុ ៥២ឆ្នាំ
៤. Go Hyun Jung អាយុ ៥១ឆ្នាំ