មនុស្សឆ្លាតនឹងមិនទុកទូរសព្ទនៅកន្លែងទាំងនេះ បើមិនចង់ឆាប់ខូច ឬប៉ះពាល់សុខភាពលឿន
- 2022-09-07 03:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សឆ្លាតនឹងមិនទុកទូរសព្ទនៅកន្លែងទាំងនេះ បើមិនចង់ឆាប់ខូច ឬប៉ះពាល់សុខភាពលឿន
ទូរសព្ទបានដើរតួនាទីសំខាន់ក្នងជីវិតប្រចាំថ្ងៃរបស់មនុស្សនាពេលបច្ចុប្បន្ន។យ៉ាងណាក្តី កន្លែងមួយចំនួនមិនគួរទុកទូរសព្ទចោលនោះទេ ព្រោះអាចនឹងប៉ះពាល់ដល់សុខភាពបាន។
១. ទុកក្នុងហោប៉ៅអាវ ឬខោ
នៅពេលដែលអ្នករក្សាទុកទូរសព្ទក្នុងហោប៉ៅស្របពេលទូរសព្ទកំពុងភ្ជាប់ wifi សារធាតុវិទ្យុសកម្មនឹងកើនឡើង 2-7 ដង ច្រើនជាងដាក់ក្នុងកាបូបទៅទៀត។ ផលវិបាកនៃវិទ្យុសកម្មច្រើនពេកអាចបណ្តាលឲ្យកើតជាជំងឺដុះដុំសាច់ ឬគ្មានកូន ។
២. ក្នុងអាវទ្រនាប់
អាចបណ្តាលឲ្យមានជំងឺមហារីកសុដន់ដោយសារតែរំញ័ររបស់ទូរសព្ទនិងវិទ្យុសកម្ម។ បន្ថែមពីនេះ ទុកទូរសព្ទក្នុងអាវទ្រនាប់ហាត់កីឡា ងាយនឹងបង្កើតលក្ខខណ្ឌសម្រាប់មេរោគនាំឲ្យស្បែកឡើងកន្ទួលរមាស់។
៣. ក្បាលគ្រែ ឬក្រោមខ្នើយ
សារធាតុវិទ្យុសកម្មដែលចេញពីទូរសព្ទប្រៀបបាននឹងកម្តៅដែលចេញពី Microwave ដែរ ហេតុនេះអាចបណ្តាលឲ្យកើតជាជំងឺមហារីកខួរក្បាលបានទៀតផង។
៤. ទុកក្នុងឡាន
អាកាសធាតុក្តៅនឹងធ្វើឲ្យទូរសព្ទរបស់អ្នកឆាប់ខូចបំផុត បើអ្នកទុកវាចោលក្នុងឡានបិទកញ្ចក់រយៈពេលយូរ។ វាប៉ះពាល់ដល់ទិន្នន័យ ខូចថ្ម ព្រមទាំងបង្កជាការផ្ទុះនាំឲ្យគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ពេលអាកាសធាតុក្តៅ ទូរសព្ទមួយចំនួនអាចបិទដោយខ្លួនឯងហើយមិនអាចបង្ហាញទិន្នន័យណាមួយ ដែលងាយនឹងឆាប់ខូចជាទីបំផុត។
៥. នៅឆ្នេរខ្សាច់
បើពេលអ្នកទៅឆ្នេរខ្សាច់ ឬទៅហាលថ្ងៃលេងហើយយកទូរសព្ទទុកក្បែរខ្លួន វាក៏នឹងធ្វើទូរសព្ទឆាប់ខូចលឿនផងដែរ។
៦. បន្ទប់ទឹក ឬបង្គន់
ពេលចូលបន្ទប់ទឹកហើយកាន់ទូរសព្ទចូលដែរ វាអាចចម្លងជាមេរោគនិងបាក់តេរីបានផងដែរ។ មេរោគនឹងតោងជាប់ទូរសព្ទហើយបញ្ចូនទៅដៃរបស់អ្នកដែលកាន់ទូរសព្ទ បានថែមទៀត៕