Jihyo ក្រុម Twice ត្រូវបានសរសើរថានៅតែស្អាតទោះមិនផាត់មុខក៏ដោយ
- 2022-09-06 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jihyo ក្រុម Twice ត្រូវបានសរសើរថានៅតែស្អាតទោះមិនផាត់មុខក៏ដោយ
តារាចម្រៀងស្រីលំដាប់ A កូរ៉េ Jihyo ត្រូវបានទស្សនិកជនសរសើរថា នៅតែមានសម្រស់ស្រស់ស្អាតលេចធ្លោទោះបីជាមិនផាត់មុខក៏ដោយ។
កាលពីថ្ងៃទី ៣១ ខែសីហាមុននេះ បណ្ដាញព័ត៌មាន Herald Pop បានរាយការណ៍ថា សម្រស់របស់តារាចម្រៀងស្រីល្បីឈ្មោះ Jihyo មេក្រុមចម្រៀង Twice ទទួលបានចំណាប់អារម្មណ៍ខ្លាំងក្រោយបង្ហាញមុខធម្មជាតិរបស់ខ្លួន ដោយគ្មានតុបតែងអ្វីទាំងអស់។
តាមនោះដែរ ប្រធានបទមុខធម្មជាតិរបស់ម្ចាស់ Yes or Yes ទទួលបានការបញ្ចេញមតិដល់ទៅ ៩០០០០នាក់នៅលើបណ្ដាញសង្គម Theqoo។ ជាក់ស្ដែង នៅក្នុងវីដេអូជាមួយ Youtuber ល្បីឈ្មោះ Leo J ដែលជាអ្នកផាត់មុខជំនាញនោះ ស្រីស្អាតអាយុ ២៥ឆ្នាំ នៅតែរក្សាបានភាពស្រស់បស់នៅពេលលុបក្រែមម្សៅចេញទាំងស្រុងដើម្បីផាត់មុខសារជាថ្មី។
មតិភាគច្រើនបានលើកឡើងថា ពួកគេមិនដែលនឹកស្មានថា សមាជិកក្រុម Twice មានមុខស្អាតបែបនេះឡើយនៅពេលអត់ផាត់មុខ៕