ហេតុផល ២យ៉ាង អាចញ្ជាក់ថាអ្នកដែលមានភាពឯកា មិនមែនជាមនុស្សដែរអន់ទេ?
- 2022-09-02 07:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល ២យ៉ាង អាចញ្ជាក់ថាអ្នកដែលមានភាពឯកា មិនមែនជាមនុស្សដែរអន់ទេ?
មនុស្សម្នាក់ៗមានអត្តចរិតខុសប្លែកពីគ្នាអាស្រ័យទៅដោយកត្តាធម្មជាតិ ហើយមានរសនិយមមិនអាចដូចគ្នានោះដែរ។ អ្នកខ្លះចូលចិត្តភាពអ៊ូអរ រស់រវើក និងមានទំនាក់ទំនងច្រើនពីប្រភពខាងក្រៅ ចំណែកអ្នកខ្លះទៀត ចូលចិត្តភាពស្ងៀមស្ងាត់និងផ្តាច់ខ្លួនចេញពីភាពអ៊ូអរ។ ប៉ុន្តែសូមកុំយល់ច្រលំថា អ្នកដែលស្ថិតនៅក្នុងប្រភេទចុងក្រោយនេះសុទ្ធតែឯកាទាំងអស់។ ប៉ុន្តែពួកគេនៅតែមានមិត្តភក្តិជិតស្និតធម្មតា ទាក់ទងអ្នកដទៃធម្មតា គ្រាន់តែមិនសូវនិយាយស្តីរួសរាយតែប៉ុណ្ណោះ។ ពួកគេពេញចិត្តនឹងខ្លួនឯង ទទួលស្គាល់នូវអ្វីដែលខ្លួនមាន ហើយមិនយល់ថាខ្លួនឯងឯកានោះទេ។
ផ្ទុយទៅវិញ អ្នកដែលឯកាពិតប្រាកដ គឺជាមនុស្សដែលត្រូវហ៊ុមព័ទ្ធដោយមនុស្សជុំវិញខ្លួនយ៉ាងច្រើន តែបែរជាមានអារម្មណ៍ថាដូចខ្វះអ្វីម្យ៉ាង ហើយចូលគេមិនចុះទៅវិញទេ ទើបឯកាពិតប្រាកដ។ កញ្ញាចែករំលែក ការលើកទឹកចិត្ត និងរៀបទទួលស្គាល់ខ្លួនឯង ប្រសិនបើអ្នកពិតជាមានអារម្មណ៍បែបនោះ ត្រូវគិតដល់ចំណុចពីរនេះខាងក្រោមមាន៖
១. ពេលខ្លះភាពឯកាធ្វើអោយអ្នកកាន់ស្គាល់ខ្លួនឯងកាន់តែច្បាស់ ជាការពិតណាស់ យើងតែងតែត្រូវការអ្នកដទៃនៅក្បែរ យើងត្រូវការអារម្មណ៍ស្រលាញ់ និងខ្វល់ខ្វាយ ទើបពេលគ្មានអ្នកដទៃនៅក្បែរ យើងចេះតែមានអារម្មណ៍ថាកំសត់ និងឯកា។ តាមពិតទៅពេលដែលនៅម្នាក់ឯងជាពេលដែលល្អបំផុតសម្រាប់អោយអ្នកចាកចេញពីសម្លេង ឬយោបល់ពីមជ្ឃដ្ឋានខាងក្រៅដើម្បីអោយអ្នកបានស្តាប់នូវមតិរបស់ខ្លួនឯងម្តង។ វាធ្វើអោយយើងដឹងកាន់តែច្បាស់ពីអ្វីដែលខ្លួនឯងចង់បាន ចង់ធ្វើ ចង់ក្លាយជាអ្វី ហើយអាចធ្វើអ្វីមួយដែលខ្លួនឯងអាចធ្វើ និងអាចតេដឹងពីសមត្ថភាពខ្លួនឯង ថាតើយើងពិតជាអន់ និងមិនមានទំនួលខុសត្រូវលើរឿងអ្វីមួយដូចអ្នកដទៃនិយាយដែរឬទេ? ម្យ៉ាងវិញទៀត ពេលឯកានេះហើយដែលធ្វើអោយយើងអាចស្វែងរកភាពខ្លាំងនិងភាពខ្សោយរបស់ខ្លួន ថែមទៀតផង។ នៅពេលចាកចេញពីក្រុមមនុស្សច្រើន ការសម្របខ្លួនតាមមតិភាគច្រើននឹងលែងមាន បន្ទាប់មកភាពធម្មជាតិ ឬទេពកោសល្យរបស់យើងក៏លេចរូបរាងឡើង ដើម្បីឲ្យយើងកាន់តែខំប្រឹងធ្វើ និងសម្រេចបានតាមកាលកំណត់។
២.សម្រាប់ភាពឯកាមិនមែនកើតឡើងចំពោះតែអ្នក ម្នាក់នោះទេ កុំគិតច្រើនពេក ហេតុអីគិតអីប្លែកចំពោះខ្លួនឯង ឬកើតជម្ងឺតួឯក ។ តាមពិតទៅ នរណាម្នាក់ក៏មានអារម្មណ៍ឯកាដែរ គ្រាន់តែស្នាមញញឹមនិងភាពរស់រវើករបស់ពួកគេអាចជួយបិទបាំងពីភ្នែកអ្នកបាន។ ដូច្នេះ វាមិនមែនជារឿងចម្លែកអីនោះទេ រឿងដែលសំខាន់ មនុស្សដែលឯកាមិនព្រមទទួលស្គាល់ថាពួកគេឯកានោះទេ ព្រោះពួកគេយល់ថាវាអាចជាចំណុចខ្សោយដែលអ្នកដទៃអាចសើចចំអកលើពួកគេបាន។ ហេតុដូចនេះហើយទើបយើងគ្រប់គ្នាសុទ្ធតែលាក់អារម្មណ៍មួយនេះមិនហ៊ានបញ្ចេញឡើង។ ហើយត្រូវចាំដែរថា គ្មានអ្នកណាម្នាក់មានពលទំនេរចាំតែជួយលើកទឹកចិត្ត អ្នកគ្រប់ពេលទេ ហើយមិនត្រូវគិតថាគ្រាន់តែឯកា គឺភាពអន់មិនមែនជាការពិតទាំងស្រុងទេ។
សរុបមកបើអ្នកស្ថិតក្នុងស្ថានភាពណាមួយដែលយល់ថាខ្លួនឯងឯកា ចូរគិតដល់ចំណុចវិជ្ជមានពីវាអោយបានច្រើន។ ត្រូវចេះទាញផលប្រយោជន៍ពីការនៅម្នាក់ឯងនេះ ដូចជាការចំណាយពេលស្គាល់ពីខ្លួនឯងអោយកាន់តែច្បាស់ និងសិក្សាហ្វឹកហាត់សមត្ថភាពបន្ថែម កុំរៀនចាំអ្នកដទៃមកផ្តល់ឲ្យទើបចេះគិត ចេះធ្វើ។ ម្យ៉ាងវិញទៀត អារម្មណ៍ឯកានេះក៏មិនបានធ្វើអោយអ្នកជាមនុស្សចម្លែក ឬទន់ជ្រាយអីនោះទេ។ អ្នកដទៃដែលកំពុងត្រេកអរសើចសប្បាយ ពួកគេក៏ធ្លាប់ឬក៏កំពុងមានអារម្មណ៍បែបនោះដូចអ្នកដែរ គ្រាន់តែពួកគេមិនបង្ហាញចេញមក ប៉ុណ្នោះ រឿងខ្លះ របស់ខ្លះ ពេលវេលាខ្លះ ការរាប់អានខ្លះ ជីវិតខ្លះ ត្រូវចប់ដើយភាពឯកានោះទេ។