Sandara បង្ហើបកម្ពស់ពិតមិនដល់ ១.៦០ម ជាមួយទម្ងន់៣៧គីឡូ
- 2022-09-01 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sandara បង្ហើបកម្ពស់ពិតមិនដល់ ១.៦០ម ជាមួយទម្ងន់៣៧គីឡូ
តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Sandara Park បកស្រាយកុំឲ្យអ្នកទាំងអស់គ្នាយល់ច្រឡំថា នាងមិនស្គមខ្លាំងពេកដូចពួកគេគិតនោះឡើយ។
កាលពីថ្ងៃទី ៣០ ខែសីហាមុននេះ បណ្ដាញព័ត៌មាន My Daily បានរាយការណ៍ថា នៅក្នុងភាគថ្មីនៃកម្មវិធី Unnies Without Appetite តារាចម្រៀងស្រីជើងចាស់កូរ៉េ Sandara Park បានចេញមុខបកស្រាយរឿងដែលនាងមានទម្ងន់ត្រឹមតែ ៣៧គីឡូ ជាមួយកម្ពស់ដល់ទៅ ១.៦២ម ដែលជាទម្ងន់ដែលខ្វះជីវជាតិខ្លាំងបើតាមវិទ្យាសាស្ត្រ។
ទម្ងន់របស់ម្ចាស់បទ Fire ក៏រងការរិះគន់ជាខ្លាំង ដោយទស្សនិកជនជាច្រើនបានលើកឡើងថា ការដែលនាងឡើងទូរទស្សន៍ហើយនិយាយពីគីឡូរបស់ខ្លួនត្រង់ៗបែបនេះ ធ្វើឲ្យយុវវ័យប្រើវិធីសាស្ត្រជាច្រើនដើម្បីចង់សម្រកគីឡូ ធ្វើឲ្យប៉ះពាល់ដល់សុខភាព។
ប្រឈមនឹងរឿងនេះ តារាអាយុ ៣៧ឆ្នាំបានបកស្រាយថា នាងមានកម្ពស់មិនដល់ ១.៦ម ឡើយដោយព័ត៌មានមុននោះគឺមិនត្រឹមត្រូវនោះទេ។ បន្ថែមពីនេះ នាងបានឲ្យដឹងថា ទោះបីជានាងស្គមមែន តែនាងហាត់ប្រាណ១សប្ដាហ៍៣ ទៅ៤ដង គឺនាងមានសុខភាពល្អជាធម្មតា។
ដោយសារកម្មវីធី Unnies Without Appetite តារាស្រីកើតឆ្នាំ ១៩៨៤ ល្បីឈ្មោះឡើងវិញខ្លាំង ដោយនាងប្រាប់ថា មានយុវវ័យចង់ថតរូបជាមួយនាងនៅពេលឃើញនាងតាមផ្លូវ៕