មូលហេតុចម្បងៗ ៣ យ៉ាងដែលធ្វើឲ្យស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរសៗ
- 2022-09-17 15:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចម្បងៗ ៣ យ៉ាងដែលធ្វើឲ្យស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរសៗ
តាមរយៈការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថាការដោះស្រាយភាពតានតឹងពីការងារ ហើយនឹងជីវិតសង្គមរស់នៅរបស់អ្នកជារៀងរាលថ្ងៃអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងជាពិសេសនោះគឺបញ្ហាសុខភាពផ្លូវចិត្តយ៉ាងខ្លាំងដែលជាមូលហេតុអាចឈានទៅរកការកើតជំងឺថប់អារម្មណ៍ ហើយនឹងជំងឺស្ត្រេសបានដោយងាយ។
នៅក្នុងការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ត្រីដែលទទួលរងបញ្ហាស្ត្រេសដោយសារសង្គមរស់នៅ និងបញ្ហាស្ត្រេសដោយសារកាងារគឺងាយនឹងវិវត្តទៅរកជំងឺបេះដូងរហូតដល់ទៅ ២១ ភាគរយច្រើនជាងបុរសៗ នេះបើតាមការរកឃើញចុងក្រោយស្តីអំពីបញ្ហាសុខភាពស្ត្រី ហើយនឹងបញ្ហាជំងឺស្ត្រេស។
ទាំងនេះវាបណ្ដាលមកពីមូលហេតុចម្បងបីយ៉ាងដែលធ្វើឲ្យស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរស៖
ជំងឺរោគស្ត្រីមានភាពស្មុគស្មាញជាងបុរស៖ ស្ត្រីងាយនឹងមានបញ្ហាជំងឺរផ្លូវភេទដែលអាចបង្កឲ្យមានភាពតានតឹង និងការព្រួយបារម្ភដែលនាំទៅជាការគិតច្រើន (ស្ត្រេស) ហើយវាជាមូលហេតុនៃការវិវត្តទៅជាជំងឺបេះដូង។
ផលវិបាកដែលបណ្ដលមកពីការមានផ្ទៃពោះ៖ ស្ត្រេសមុននឹងក្រោយឬពេលកំពុងមានផ្ទៃពោះអាចបណ្តាលឲ្យស្ត្រីងាយនឹងកើតជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមដែលជាហេតុអាចវិវត្តទៅរកជំងឺបេះដូងនាពេលអនាគតបានផងដែរ។
ការមករដូវមិនទៀងទាត់របស់ស្ត្រី៖ នៅពេលកម្រិតអរម៉ូនទាបបន្ទាប់ពីការអស់រដូវ ការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងងាយនឹងកើតឡើងណាស់ ប្រសិនបើស្ត្រីនោះកំពុងតែពិបាកចិត្ត និងស្ត្រេសខ្លាំង។
ប្រសិនបើអ្នកទទួលរងភាពតានតឹង មានអារម្មណ៍ស្ត្រេសជាប្រចាំនោះ អ្នកគួរតែធ្វើការស្វែងរកវិធីដើម្បីកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ពីព្រោះវាអាចជួយការពារអ្នកពីការកើតជំងឺបេះដូង និងជាការបង្កើនសុខុមាលភាពផ្លូវចិត្តឲ្យបានល្អប្រសើរឡើង។ អ្នកជំនាញក៏បាននិយាយថាការថែរក្សាខ្លួនឯង ការគេងឲ្យបានគ្រប់គ្រាន់ ការអនុវត្តការគិតវិជ្ជមានជាប្រចាំ និងការធ្វើសកម្មភាពសប្បាយៗដែលខ្លួនចូលចិត្តក៏អាចជួយបានដែរ៕
ចុចអានបន្ត៖ អត្ថប្រយោជន៍ល្អៗជាច្រើន ពីការដើរចេញទៅក្រៅជាមួយសត្វឆ្កែរបស់អ្នកជាប្រចាំ