វិធី៣ យ៉ាងនេះអាចធ្វើឲ្យអ្នកចេះស្រឡាញ់អំពីរូបរាង និងសម្រស់របស់ខ្លួនឯង

  • 2022-09-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាប្រឈមទៅនឹងរូបរាងកាយរបស់មនុស្សម្នាក់ៗគឺមានលក្ខណខុសៗគ្នា ពេលខ្លះអ្នកមានរូបរាងស្រស់ស្អាតមកពីកំណើត ឬខ្លះទៀតនឹងធ្វើការកែសម្ផស្សដើម្បីឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាតជាងមុន។ យ៉ាងណាមិញមានមនុស្សមួយចំនួនទៀតដែលមិនចេះស្រឡាញ់ ឬមិនពេញចិត្តទៅនឹងអ្វីដែលខ្លួនមានឡើយ បើទោះបីជាបានធ្វើការផ្លាស់ប្ដូរខ្លះៗហើយក៏ដោយ ទាំងនេះអាចត្រូវបានគេចាត់ទុកថាជាការមិនគោរពឲ្យតម្លៃទៅលើខ្លួនឯង។

វាអាចបណ្ដាលមកពីកត្តាជាច្រើនដូចជាការឡើងទម្ងន់ ធាត់ជ្រុលឬស្គមជ្រុល ជាពិសេសនោះគឺបញ្ហាមុខក៏ជាការរួមចំណែកក្នុងការព្រួយបារម្ភអំពីរូបរាងនឹងសម្រស់របស់មនុស្សម្នាក់ៗផងដែរ។ បើយោងទៅតាមការសិក្សាថ្មីៗទៅលើមនុស្សពេញវ័យជាច្រើននាក់បានរកឃើញនឹងបង្ហាញថាផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺស្ត្រេសក៏បានរួមចំណែកក្នុងការធ្វើឲ្យមនុស្សមានការព្រួយបារម្ភទៅលើរូបរាង និងសម្រស់របស់ពួកគេផងដែរ។

ជាទូទៅអ្នកមិនពេញចិត្តទៅលើរូបរាងខ្លួនឯងដោយសារតែការឃើញនរណាម្នាក់ស្រស់ស្អាតជាងខ្លួន ដូច្នេះវិធីទាំងបីយ៉ាងនេះអាចជួយឲ្យអ្នកចេះងាកមកស្រឡាញ់រូបរាងខ្លួនឯងវិញបាន៖

  • ការគោរពឲ្យតម្លៃទៅលើអ្វីដែលខ្លួនមានឬទទួលបាន៖ (រូបរាងនឹងសម្រស់) អ្នកប្រហែលជាបានជួបការលំបាកក្នុងការប្រឈមមុខទៅនឹងភាពខ្មាស់អៀននៅក្នុងសង្គមរស់នៅរបស់អ្នក តែវាមិនបានផ្ដល់ផលចំណេញអ្វីឡើយចំពោះអ្នក ហើយដើម្បីទទួលបានការគោរពឲ្យតម្លៃ ការកោតសរសើរទាំងនោះ អ្នកត្រូវចាប់ផ្ដើមធ្វើដាក់ខ្លួនឯងជាមុនសិន។

  • ត្រូវមានវត្តមាននៅក្នុងសហគមន៍ជានិច្ច៖ កុំបណ្ដោយឲ្យភាពអាម៉ាស់នៃរាងកាយរបស់ខ្លួនធ្វើការគ្របដណ្ដប់អ្នកបាន ពីព្រោះវាអាចនឹងជំរុញឲ្យអ្នកឈានទៅរកភាពឯកោពីការមិនភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ការបង្ហាញខ្លួនរបស់អ្នកនៅក្នុងសហគមន៍អាចជួយលើកកម្ពស់ទំនុកចិត្ត និងសេចក្តីស្រឡាញ់ចំពោះខ្លួនឯង។

  • ការទទួលស្គាល់ខ្លួនឯង និងបង្កើតឆាកជីវិតសម្រាប់ខ្លួនឯង៖ នៅពេលដែលអ្នកទទួលស្គាល់ពេញចិត្តទៅលើអ្វីដែលខ្លួនមានបាន វាគឺវិធីសាស្ត្រមួយដ៏ល្អដែលធ្វើឲ្យអ្នកចៀសផុតពីភាពខ្មាស់អៀននៃរាងកាយ ឬការរិះគន់អត់ប្រយោជន៍មកដាក់ក្នុងខ្លួន តែអ្នកចេះបោះបង់វាចោល ហើយធ្វើឲ្យអ្នកមានឱកាសសម្រាប់ការអភិវឌ្ឍចិត្តគំនិតនៃសេចក្ដីស្រឡាញ់ចំពោះខ្លួនឯង។

វិធីសាស្ត្រទាំងបីប្រភេទនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងអំពីរបៀបដែលអ្នកមើលទៅលើខ្លួនឯង និងជាវិធីដែលមានសារសំខាន់បំផុតទាក់ទងទៅនឹងការគោរពឲ្យតម្លៃនៃរាងកាយ ឬសម្រស់របស់អ្នក ហើយផ្ដល់នូវការគិតវិជ្ជមានដែលជះឥទ្ធិពលល្អសម្រាប់ខ្លួនអ្នក៕

ចុចអានបន្ត៖ សញ្ញាទាំង ៧ យ៉ាងនេះបង្ហាញបានថាមានគេភ័យខ្លាចអ្នក ពេលដែលនៅជិតឬក្បែរពួកគេ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម