Tip សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង
- 2022-08-17 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tip សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង
អ្នកណាដែលថាមិនចង់ស្អាត ប៉ុន្តែច្បាស់ក្នុងចិត្តឬអត់? រាល់ថ្ងៃនេះបានថែទាំ សុខភាពស្បែកខ្លះទេ?
ចង់ស្អាតទាល់តែឧស្សាហ៍ ដូច្នេះ ប៉ុន្មានចំណុចខាងក្រោមនេះ អាចជួយឱ្យអ្នកទទួលបានស្បែកដែលមានសុខភាពល្អ និងភ្លឺរលោងមួយកម្រិតទៀត៖
១. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក
ស្បែកស្ងួត ចេញអុជខ្មៅ និងស្រអាប់ គឺបណ្ដាលមកពីការកខ្វះជាតិទឹក ដូច្នេះដើម្បីឱ្យស្បែកមានសំណើមឡើងវិញ គួរតែញ៉ាំទឹកឱ្យបានច្រើន និងប្រើប្រាស់ជាមួយនឹងផលិតផល ដែលផ្ដល់សំណើមដល់ស្បែក។
២. លាបប្រេងដូង
ប្រេងដូង មានគុណសម្បត្តិជួយ ព្យាបាលបញ្ហារលាកស្បែកដោយសារពន្លឺថ្ងៃបានយ៉ាងល្អ។ ដូច្នេះហើយ ស្បែកដែលត្រូវដុតកម្លោចដោយពន្លឺព្រះអាទិត្យរហូតខ្លោច គួរលាបប្រេងដូងស្តើងៗ លើដៃ ជើង ឬក៏លើមុខមុនពេលចូលគេង។
៣. ចៀសវាងត្រូវពន្លឺថ្ងៃ
ពន្លឺថ្ងៃ ងាយនឹងធ្វើឱ្យស្បែកមានស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមានសភាពខ្លោច។ ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយ ការដើរត្រូវពន្លឺថ្ងៃ ពេលថ្ងៃក្ដៅខ្លាំង។ តួយ៉ាង គួរស្លៀកសំលៀកបំពាក់ឱ្យបានជិត និងពាក់មួក ដើម្បីការពារពីពន្លឺថ្ងៃ។
៤. លាបឡេ
ចំណុចនេះ គឺពិសេសណាស់សម្រាប់មនុស្សស្រី។ នៅពេលស្បែកបានរងកម្តៅខ្លាំងពីព្រះអាទិត្យហើយ អ្នកត្រូវប្រញាប់កែខៃឱ្យបានទាន់ពេលវេលា។ មែនទែនទៅ គួរតែលាបឡេដែលមានសារធាតុវីតាមីន E និងត្រូវតែជាប្រភេទឡេជួយស្បែកឱ្យទន់។
សម្រាប់មិត្តនារី ដែលកំពុងតែរកប្រភេទឡេ សម្រាប់លាប អាចជ្រើសរើសប្រើប្រាស់ជាមួយសឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ដែលមានប្រសិទ្ធភាពលើសវីតាមីន C ១០ ដងឯណោះ ដើម្បីផ្ដល់ឱ្យស្បែកទន់រលោងភ្លឺថ្លា និងមានសុខភាពល្អបាន។
សម្រាប់អ្នកដែលមានស្បែកស្រអាប់ មានអុជខ្មៅ ដោយសារកម្ដៅថ្ងៃ អាចសាកល្បងប្រើប្រាស់ជាមួយនឹងផលិតផលខាងលើនេះ។
ជាក់ស្ដែង វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) គឺមាន ២ប្រភេទ សម្រាប់តម្រូវតាមស្បែក របស់អ្នកប្រើប្រាស់៖
ទី១ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow)ជួយឱ្យស្បែកភ្លឺថ្លា គ្មានស្នាមអុជខ្មៅ និងជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow)ផ្សំឡើងពីសារធាតុជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង។ Hyaluron ដែលជួយឱ្យស្បែកមានសំណើម, UV Filters ដែលជួយការពារស្បែកពីកម្ដៅថ្ងៃដល់ទៅ 8ដង ព្រមទាំង Pro-Retinol ឬហៅកាត់ថា Vitamin A ដែលជួយពន្លឿនការកកើតថ្មីនៃកោសិកាស្បែកជំរុញការបង្កើតខូឡាជែន។
និងទី ២ ឯ រ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance)ជួយឱ្យស្បែកទន់រលោង ភ្លឺថ្លា និងជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ផ្សំឡើងពីសារធាតុពិសេសជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10ដង, Hyaluron ដែលជួយឱ្យស្បែកមានសំណើម, និង Niacinamide ឬហៅកាត់ថា Vitamin B3 ដែលជួយឱ្យស្បែកមានភាពទន់រលោង និង ភ្លឺថ្លាពីខាងក្នុង។
សម្រាប់ការទិញ លោកអ្នកអាចរកមើលនៅតាមផ្សារទំនើប ហាងលក់គ្រឿងថែរក្សាស្បែក និងតាមទីផ្សារធម្មតា។ល។
ប្រភព៖ gangbeauty