ទឹកធ្លាក់អូរជាំ តំបន់ទេសចរណ៍អមដោយរុក្ខជាតិ បង្កើនថាមពលដល់អ្នកទៅដល់
- 2022-08-16 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកធ្លាក់អូរជាំ តំបន់ទេសចរណ៍អមដោយរុក្ខជាតិ បង្កើនថាមពលដល់អ្នកទៅដល់
ទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង២ហិចតា លើកំពូលភ្នំដែលអ្នកនៅតំបន់នោះហៅថាបឹងទន្លេផែន ហូរកាត់តាមផ្ទាំងថ្មធំៗជាច្រើនដំណាក់ ដែលបង្កើតអោយទឹកមានសភាពថ្លាឆ្វង់ និងត្រជាក់ដូចទឹកអម្រិត។
ទីតាំងដ៏អំនោយផលនេះ បានផ្តល់នូវបរិស្ថានដ៏ប្រសើរចំពោះការរស់នៅរបស់មច្ឆា បក្សាបក្សី ប្លែកៗគួរជាទីគយគន់។ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ស្ថិតនៅក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានចំងាយប្រមាណ៩៩គីឡូម៉ែត្រពីក្រុងបាត់ដំបង។ ទីភ្នំខ្ពស់ៗអមដោយរុក្ខជាតិ និងស្មៅដុះខៀវខ្ចី បានបង្កើននូវថាមពលដល់ភ្ញៀវទេសចរដែលទៅកម្សាន្តសប្បាយ។
លោកអ្នកអាច ទស្សនាកម្សាន្តតាមលើភ្នំ និងទឹកជ្រោះដែលមានច្រើនដំណាក់ ងូតទឹកជ្រោះកម្សាន្ត បោះតង់ ទស្សនាហ្វូងមេអំបៅ ស្វែងយល់ពីសហគមន៍ដើម្បីទទួលបានបទពិសោធន៍ថ្មីប្លែកៗ ជាមួយធម្មជាតិនៃបេះដូងរបស់អ្នកស្រុកសំឡូត៕