តើអ្នកសម្លឹងឃើញរូបអ្វីមុនគេ?

  • 2022-08-12 02:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកសម្លឹងឃើញ...

សត្វឆ្មា

អ្នកជាមនុស្សដែលស្រលាញ់ភាពស្ងប់ស្ងាត់ មិនសូវជាបានសម្ដីនោះទេ។ អ្នកតែងតែចូលចិត្តចំណាយពេលតែម្នាក់ឯង។ ចំពោះរឿងការងារវិញ អ្នកក៏ចូលចិត្តធ្វើអ្វីតែម្នាក់ឯងផងដែរ កាន់តែពិបាក អ្នកនឹងគិតថាជីវិតការងារអ្នកកាន់តែមានន័យ។ អ្នកជាមនុស្សដែលមិនស៊ីជោរតាមសម្ដីរបស់អ្នកដទៃនោះទេ។ នៅពេលអ្នកមានអារម្មណ៏ថាហត់ត្រូវការសម្រាក អ្នកមានគ្រួសារជាអ្នកចាំជួយលើកទឹកចិត្តអ្នកជានិច្ច។

ព្រៃឈើ

មិត្តភក្តិជាមនុស្សដែលមានតម្លៃបំផុតហើយនៅក្នុងជីវិតអ្នក។ អ្នកមានសំណាងតាំងតែពីកំណើតមកម្ល៉េះ មិនថាទៅទីជិត ឬ ឆ្ងាយ អ្នកតែងតែមានមនុស្សចាំជួយយកអាសារជានិច្ច។ អ្នកជាមនុស្សដែលពោរពេញដោយភាពកក់ក្ដៅ ស្វាហាប់ សម្បូរតែអ្នកស្រលាញ់ពេញចិត្ត អ្វីៗដែលអ្នកប្រាថ្នាចង់បាននឹងក្លាយជាការពិតមិនខានឡើយ។

សត្វក្ដាន់

អ្នកជាមនុស្សដែលមានសំណាងខ្លាំងណាស់ មិនដែលត្រូវបារម្ភរឿងលុយកាក់នោះទេ អ្នកតែងតែប្រាថ្នាចង់អអោយមនុស្សដែលខ្លួនស្រលាញ់នូវអ្វីដែលល្អបំផុត។ ចំពោះអ្នកដែលសម្លឹងឃើញរូបនេះនោះ បង្ហាញថា អ្នកធំធាត់ឡើងមកនៅក្នុងគ្រួសារសម្បូរទ្រព្យ គូបផ្សំនឹងភាពវៃឆ្លាតរបស់ខ្លួនអ្នកផ្ទាល់នោះ ជីវិតអ្នកនឹងមិនដែលស្គាល់ថាអ្វីជាការលំបាកឡើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម