ពពកជាប់ជើងភ្នំ ផ្សំនឹងអាកាសធាតុត្រជាក់ កាន់តែមនោរម្យសម្រាប់អ្នកកំពុងកើតទុក្ខខ្លាំង

  • 2022-08-05 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​កំពុង​ស្ត្រេសខ្លាំង​ផង ​បើ​បាន​មក​ស្រូប​យក​ខ្យល់​បរិសុទ្ធ​​នៅ​ភ្នំ 1500 ​កាន់​តែ​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ​​មិន​បាច់​ទៅ​រក​គ្រូ​ពេទ្យ​នោះ​ទេ។ ​ភ្នំ១៥០០គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ដែលមានសម្រស់ស្រស់ស្អាត ។

ភ្នំ១៥០០ មានទីតាំងស្ថិតនៅ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ~150km ពីកោះសំពៅមាស។ ភ្នំ១៥០០ ស្ថិតនៅក្នុងប្រភេទ៖ ព្រៃភ្នំ, ទេសចរណ៍ធម្មជាតិ។ រីឯចំណុចសំខាន់ៗនៅ ភ្នំ១៥០០ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង បោះតង់ និងចំណុចផ្សេងៗទៀត៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម