ពី​កូន​អ្នក​បោស​សំរាម​ក្លាយ​ជា​បវរកញ្ញា​ចក្រវាល​ថៃ

  • 2022-08-05 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​អ្នក​បោស​សំរាម បវរកញ្ញា​ចក្រវាលប្រទេស​ថៃ​ថ្មី ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

កាល​ពី​ថ្ងៃ​ទី ៤ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sanook បាន​រាយការណ៍​ថា Miss Universe Thailand បវរកញ្ញា​ចក្រវាល​ថៃ​ថ្មី​ឈ្មោះ Anna Sueangam-iam បាន​ជួប​ជាមួយ​អភិបាល​ទីក្រុង​បាងកក​ដើម្បី​និយាយ​ពី​បញ្ហា​បរិស្ថាន។

​នៅ​ក្នុង​ជំនួប​នេះ ឪពុក​បង្កើត​របស់​ស្រី​ស្អាត​អាយុ ២៣​ឆ្នាំ ក៏​បង្ហាញ​ខ្លួន​ដូច​គ្នា នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​អ្នក​បោស​សំរាម​របស់​ទីក្រុង។ ភ្លាម​ៗ​នោះ មនុស្ស​ជា​ច្រើន​​ចង់​ដឹង​ពី​ប្រវត្តិ​របស់​បវរកញ្ញា​ថ្មី។ តាម​នោះ​ដែរ នាង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​អ្នក​ក្រ ដោយ​ឪពុក​ម្ដាយ​ជា​អ្នក​បោស​សំអាត​ទីក្រុង។

ភាគ​ច្រើន​របស់​លេង​របស់​នាង​គឺ​បាន​មក​ពី​ការ​រើស​ពី​ធុង​សំរាម​យក​មក​ជួស​ជុល។ នាង​តែង​នៅ​លើ​រទេះ​ដាក់​សំរាម​រាល់​ពេល​ទៅ​ធ្វើ​ការ​ជាមួយ​ឪពុក។ រីឯ​ម្ដាយ​របស់​នាង​ក៏​មិន​មាន​ពេល​សម្រាប់​នាង​ដែរ ដោយ​ត្រូវ​ធ្វើ​ការ​ពី​ម៉ោង​៣​ភ្លឺ ដល់​៧​ព្រឹក។

ទោះ​ជា​គ្រួសារ​មិន​ធូរធារ​ក៏​ដោយ តែ​នាង​នៅ​តែ​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ល្បី​ឈ្មោះ​ថៃ Kasesart ផ្នែក​វិទ្យាសាស្ត្រ និង​សិល្បៈ​ផង​ដែរ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel