Ann Thongprasom ត្រូវ​អ្នក​គ្រប់គ្រង​ខ្លួន​ឯង​លួច​លុយ​ជាង ៦០​ម៉ឺន​ដុល្លារ

  • 2022-08-02 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ថៃ Ann Thongprasom ត្រូវ​បាន​អ្នក​គ្រប់គ្រង​របស់​ខ្លួនលួច​​លុយ​សុទ្ធ និង​គ្រឿង​អលង្ការ​ជា​ច្រើន។

កាល​ពី​ថ្ងៃ​ទី ១ ខែ​សីហា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sanook បាន​រាយការាណ៍​ថា តារា​សម្ដែង​ស្រី​ជើង​ចាស់​ថៃ Ann Thongprasom ត្រូវ​បាន​អ្នក​គ្រប់គ្រង​លួច​​លុយ និង​គ្រឿង​ពេជ្រេ​សរុប​ជា​ទឹក​ប្រាក់​ ២១.៩​លាន​បាត (៦០២៨៨១ ដុល្លារ)។

សមត្ថកិច្ច​ឈ្មោះ Duangchot Suwanjarat បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​កើត​ឡើង​នៅ​ខុនដូ​លំដាប់​ខ្ពស់​របស់​ស្រី​ស្អាត​អាយុ ៤៥​ឆ្នាំ កាល​ពី​ថ្ងៃ​ទី ២១ ខែ​កក្កដា។ ក្រោយ​ពេល​ដាក់​ពាក្យ​បណ្ដឹង ប៉ូលិស​បានរក​ឃើញ​ជន​សង្ស័យ​ក្រោយ​២​ថ្ងៃ។

ខុន​ដូរបស់​តារា​កើត​ឆ្នាំ ១៩៦៣ ទាល់​តែ​អ្នក​មាន​កាត​ទើប​អាច​ចូល​បាន ដោយ​អ្នក​ក្រៅ​មិន​អាច​ចូល​បាន​ឡើយ។ ជន​សង្ស័យ​ត្រូវ​បាន​ប៉ូលីស​កំណត់​ថា អ្នក​គ្រប់គ្រង​គឺ​ ភេទ​ស្រី​ អាយុ ៣៣​ឆ្នាំ ឈ្មោះ Nui Prasongsin។​ មូលហេតុ​នាំ​ដល់​ការ​លួច​នេះ​នោះ​គឺ មក​ពី​នាង​វក់​នឹង​ល្បែង​អនឡាញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រឿង​អលង្ការ​អាច​នឹង​រក​បាន​វិញ​ទាំង​អស់ ដោយ​នៅ​ពេល​នេះ ពួក​គេ​កំពុង​ស្វែង​រក​នៅតាម​ហាង​បញ្ចាំ​នានា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel