៥ វិធីងាយៗបំផុត ក្នុងការដោះស្រាយបញ្ហាដែលលើសពីការគ្រប់គ្រងរបស់អ្នក
- 2023-08-21 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ វិធីងាយៗបំផុត ក្នុងការដោះស្រាយបញ្ហាដែលលើសពីការគ្រប់គ្រងរបស់អ្នក
ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកមានរឿងជាច្រើនដែលអាចនឹងកើតឡើងរហូតដល់អ្នកមិនអាចធ្វើការគ្រប់គ្រងវាបានឡើយ។ រឿងខ្លះវាអាចនឹងងាយស្រួលក្នុងការដោះស្រាយ ប្រៀបបានដូចជាសំបកចេកអញ្ចឹង ប៉ុន្តែប្រសិនបើមានរឿងធំដំកើតឡើងវិញ ប្រហែលជាអ្នកមិនអាចធ្វើការគ្រប់គ្រងវាបានទេ។
ស្ថានភាពទាំងនោះអាចមានរយៈពេលរាប់ខែឬក៏រាប់ឆ្នាំដូចជា ការបាត់បង់ការងារ បញ្ហាគ្រប់យ៉ាងដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលមនុស្សគ្រប់គ្នាមិនដែលរំពឹងទុកថាវាអាក្រក់យ៉ាងនេះសោះ។ នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងនៅក្នុងឆាកជីវិតរបស់អ្នក តើអ្នកមានវិធីអ្វីខ្លះដើម្បីទប់ទល់ទៅនឹងបញ្ហាទាំងនោះ? ជាពិសេសនៅពេលដែលស្ថានភាពកាន់យ៉ាប់យ៉ឺនខ្លាំងរហូតដល់អ្នកមិនអាចគ្រប់គ្រង់បាន។
ទាំងនេះគឺជាគន្លឹះល្អៗមួយចំនួនដែលអាចជួយអ្នកក្នុងការដោះស្រាយបញ្ហាធំដំនានាដែលអ្នកមិនអាចគ្រប់គ្រងវាបាន៖
ចងចាំថាអ្នកមិនមែនអត់មានភាពខ្លាំងនោះទេ៖ ឆាកជីវិតអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាចង់បោះបង់ចោលនៅពេលពិបាកខ្លាំង តែត្រូវចាំថាអ្នកអាចធ្វើការផ្លាស់ប្តូរកាលៈទេសៈរបស់អ្នកបាន និងបង្កើតជម្រើសទៅតាមកាលៈទេសៈទាំងនោះ។
ការសរសេរកំណត់ហេតុរឿងផ្ទាល់ខ្លួន៖ ការសរសេរអំពីរឿងដែលបានកើតឡើងចំពោះអ្នកជារៀងរាល់ថ្ងៃនឹងធ្វើឲ្យអារម្មណ៍របស់អ្នកបានធូរស្រាល ហើយអាចនឹងផ្ដល់ភាពវិជ្ជមានចំពោះអារម្មណ៍របស់អ្នក។
ស្វែងយល់អំពីភាពភ័យខ្លាចរបស់អ្នក៖ នៅពេលដែលអ្នកកំពុងដោះស្រាយបញ្ហា ការភ័យខ្លាចនឹងប្រាប់អ្នកតែរឿងអាក្រក់ៗតែប៉ុណ្ណោះ ដូច្នេះវាមានសារសំខាន់ណាស់ក្នុងការស្វែងរកអំពីឬសគល់នៃការភ័យខ្លាចរបស់ខ្លួន។
របៀបរស់នៅដែលមានសុខភាពល្អ៖ ការធ្វើលំហាត់ប្រាណ ការជ្រើសរើសអាហារដែលមានជីវជាតិមកញ៉ាំគ្រប់ពេល និងការគេងឲ្យបានគ្រប់គ្រាន់សុទ្ធសឹងតែផលល្អដែលមានសមត្ថភាពក្នុងការជួយដោះស្រាយបញ្ហារបស់អ្នក។
និយាយជាមួយនរណាម្នាក់៖ ការដែលមានមិត្តភក្តិ ឬអ្នកប្រឹក្សាយោបលដែលអ្នកអាចទុកចិត្តបានដើម្បីពិភាក្សាជាមួយគឺជាវិធីដ៏ល្អដើម្បីគ្រប់គ្រងភាពតានតឹង និងបញ្ហារបស់អ្នកឲ្យបានប្រសើរឡើង។
មនុស្សគ្រប់រូបតែងតែធ្លាប់បានជួបប្រទះបញ្ហាដែលមិនអាចគ្រប់គ្រងបានខ្លះៗហើយនៅក្នុងឆាកជីវិតរស់នៅរបស់ពួកគេ។ ស្ថានភាពខ្លះត្រូវការដំណោះស្រាយបែបសាមញ្ញ ប៉ុន្តែមានបញ្ហាផ្សេងទៀតដែលទាមទារឲ្យអ្នកស្វែងរកជំនួយដើម្បីធ្វើការដោះស្រាយ។ ទាំងនេះអាចផ្ដល់វិបត្តិផ្លូវចិត្តដល់អ្នក តែមានវិធីជាច្រើនដែលអ្នកអាចធ្វើដើម្បីដោះស្រាយបញ្ហាទាំងនោះបាន និងអាចជួយកាត់បន្ថយភាពតានតឹងរបស់អ្នកឲ្យបានប្រសើរឡើងវិញ។ ដូច្នេះបញ្ឈប់ការផ្ដោតតែទៅលើរឿងអាក្រក់ ២៤ ក្នុងមួយថ្ងៃនឹង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ទៅ អ្នកគួរតែព្យាយាមផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលកំពុងកើតឡើងនៅចំពោះមុខ៕
ចុចអានបន្ត៖ គ្រាន់តែអនុវត្តតាមគន្លឺះល្អៗទាំង ៤ យ៉ាងនេះ អ្នកនឹងទទួលបានភាពជឿជាក់ខ្លាំងចំពោះខ្លួនឯង