វិធីមួយនេះ ដែលនឹងធ្វើឲ្យអ្នកទទួលបានក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ
- 2022-07-17 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីមួយនេះ ដែលនឹងធ្វើឲ្យអ្នកទទួលបានក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ
ជីវិតមនុស្សឬសត្វលោកមានចេញមានចូលនៅក្នុងដំណើរឆាកជីវិតរបស់អ្នក មិនថាជាមួយដៃគូសង្សារ មិត្តភក្ដិ គ្រួសារ ឬមិត្តរួមការងារឡើយ។ ទំនាក់ទងខ្លះក៏ល្អខ្លាំង ហើយខ្លះទៀតវិញក៏មិនសូវល្អដែរ និងមានខ្លះទៀតនោះត្រូវបានដៃគូឬមិត្តភក្ដិក្បត់ បោកប្រាស់ គេងចំណេញ ក្រុមគ្រួសារធ្វើឲ្យអ្នកអាក់អន់ចិត្ត ឬរុញច្រានអ្នកចោល។ ដូចច្នេះគ្រប់បញ្ហាទាំងនោះគឺបណ្តាលមកពីមនុស្សលោក! មនុស្សលោកគឺមិនអាចជឿទុកចិត្តបានទេ។
តើមានអ្នកណាខ្លះដែលកំពុងតែធ្វើការស្វែងរក ឬក៏ធ្លាប់ទទួលបានក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌ? មានវិធីមួយដែលជួយបាន គឺសម្រាប់អ្នកដែលមានសត្វឆ្កែចិញ្ចឹមនឹងទទួលបានសេចក្ដីស្រឡាញ់ដោយគ្មានលក្ខខណ្ឌទាំងនោះ។ ការស្វាគមន៍យ៉ាងកក់ក្តៅនឹងរំភើបយ៉ាងខ្លាំងពីសត្វឆ្កែរបស់អ្នក និងការពារអ្នក ក្រុមគ្រួសាររបស់អ្នកលុះដល់ដង្ហើមចុងក្រោយរបស់ពួកគេ។
មូលហេតុបួនយ៉ាងនេះហើយដែលសត្វឆ្កែស្រឡាញ់អ្នកខ្លាំងជាងខ្លួនពួកវាទៅទៀត៖
ដូចច្នេះ តើអ្នកបានធ្វើអ្វីខ្លះហើយក្នុងឆាកជីវិតរបស់អ្នក ដើម្បីទទួលបានភាពស្មោះត្រង់ និងក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌនោះពីសត្វឆ្កែ? ហើយមុននឹងចង់បានសត្វឆ្កែមកចិញ្ចឹមនោះ គិតសិនថាតើអ្នកស័ក្តិសមនឹងទទួលបាននូវក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីសត្វឆ្កែឬអត់? ដូចច្នេះព្យាយាមផ្តល់ក្តីស្រឡាញ់ទៅកាន់ឆ្កែរបស់អ្នកវិញឲ្យអស់ពីចិត្ត វាល្អសម្រាប់អ្នកខ្លួនឯង និងឆ្កែរបស់អ្នកផងដែរ៕
ចុចអានបន្ត៖ អត្ថប្រយោជន៍សំខាន់ៗជាច្រើន ដែលអ្នកនឹងទទួលបានពីការឱប