Baifern ប្រាប់​ថា​ខ្លួន​អាច​នឹង​មិន​អាច​បង្កើត​កូន​បាន ដោយ​សារ​បញ្ហា​ស្បូន

  • 2022-07-11 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​ថៃ Baifern Pimchanok បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិបាក​បង្កើត​កូន ដូច​នេះ​នឹង​បង្កក​ស៊ុត​ដើម្បីចិញ្ចឹម​កូន​ដោយ​បំពង់​ក្រៅ​ស្បូន។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន TNN បានរាយការណ៍​ថា តារា​សម្ដែង​ស្រី​ថៃ​ជួរ​មុខ​ថៃ Baifern Pimchanok នៅ​លីវ​នៅ​ឡើយ ហើយ​ក៏​មិន​ទាន់​មាន​គូស្រករ​ដែលគ្រោង​រៀបការ​ដូច​គ្នា។ យ៉ាងណាក្ដី សាមី​ខ្លួន​ផ្ទាល់​មាន​គម្រោង​បង្កក​ស៊ុត​អូវ៉ុល និង​បង្កើត​កូន​ដោយ​បំពង់​ក្រៅ​ស្បូន។

តាម​នោះ​ដែរ​ តួ​រឿង ស្នេហ៍​ធ្លាក់​ដល់​សូន្យ បាន​រៀប​គម្រោង​ខាង​លើ ក្រោយ​ដឹង​ថា ខ្លួន​មាន​ជំងឺ​ពី​ស្បូន ហើយ​មាន​អត្រា​ខ្ពស់​នាង​មិន​អាច​បង្កើត​កូន​ដូច​នារី​ដទៃ​បាន​ឡើយ។ ទោះ​បី​ជា​បាន​ព្យាបាល​៣​ឆ្នាំ​ហើយ​ក៏​ដោយ តែ​ជំងឺ​ហាក់​មិន​អន់ថយ​សោះ។

“ខ្ញុំ​មាន​គម្រោង​បង្កក​ស៊ុត តែ​បើ​មាន​ឱកាស​ពពោះ​បាន ខ្ញុំ​នឹង​ពពោះ​ ព្រោះ​ខ្ញុំ​ចង់​មាន​កូន​ដោយ​ខ្លួន​ឯង” ស្រី​ស្អាត​អាយុ ២៩​ឲ្យ​ដឹង។ វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា ដុំ​ពក​នៅ​តំបន់​ស្បូន​របស់​សិល្បការិនី​រូប​នេះ លែង​ធ្ងន់ធ្ងរ​ដូច​មុន ហើយ​នាង​ក៏​លែង​ឈឺចាប់​ដូច​មុន​។

ទោះ​មិន​ទាន់​ឈាន​ដល់​វ័យ ៣០​ឆ្នាំ តែ Baifern មាន​ទ្រព្យ​ច្រើន​នៅ​ក្នុង​ដៃ ដោយ​សព្វ​ថ្ងៃ​ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩២ កំពុង​រស់​នៅ​ក្នុង​គេហដ្ឋាន​តម្លៃ ២.២​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel