Weir បង្អួត​ចិញ្ចៀន​រៀបការ និង​អនាគត​ភរិយា​មុន​ថ្ងៃ​រៀបការ​នៅ​ថ្ងៃ​ទី ១៧​នេះ

  • 2022-07-06 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​ជួរ​មុខ​ថៃ Weir Kanarot បាន​បង្ហាញ​ពី​អនាគត​ភរិយា​​ដែល​មិន​មែន​ជា​អ្នក​សិល្បៈ ក្រោយ​បែក​គ្នា​ជាមួយ​កំពូល​តារា​សម្ដែង​ស្រី Bella Ranee។

កាល​ពី​ថ្ងៃ​ទី ៣ ខែ​កក្កដា​មុន​នេះ កំពូល​តារា​សម្ដែង​ប្រុស​ថៃ Weir Kanarot បាន​បង្ហោះ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន នូវ​រូប​ភាព​មួយ​សន្លឹក​ កំពុង​បំពាក់​ចិញ្ចៀន​ដល់​នារី​ម្នាក់​ដោយ​បាន​ភ្ជាប់​សារ​ថា៖ ខ្ញុំ​ធ្លាប់​តែ​ធ្វើ​រឿង​នេះ​ក្នុង​រឿង ទី​បំផុត​ក៏​អាច​ធ្វើ​រឿង​នេះ​បាន។ សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ជូនពរ និង​លើក​ទឹក​ចិត្ត​ដល់​ពួក​ខ្ញុំ 5-4-3-2-1។

ទន្ទឹម​នឹង​នោះ​ដែរ ប្រុស​ស្អាត​អាយុ ៣៧​ឆ្នាំ​ក៏​បាន​បង្ហើប​ដែរ​ថា ខ្លួន​នឹង​អនាគត​ភរិយា ឈ្មោះ Vicky ដែល​មិន​មែន​ជា​អ្នក​ក្នុង​សិល្បៈ​នោះ នឹង​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា​ខាង​មុខ ដោយ​មុខ​របស់ នារី​រូប​នេះ​ក៏​ត្រូវ​បាន​ម្ដាយ​របស់ Weir ផ្ទាល់​ជា​អ្នក​បង្ហោះ​ផង​ដែរ។

ខណៈ​មនុស្ស​ជា​ច្រើន​បាន​ជូនពរ​ តារា​កើត​ឆ្នាំ ១៩៨៥ នោះ ក៏​មានអ្នក​គាំទ្រ​ដែល​ធ្លាប់​រំពឹង​ថា​លោក និង​កំពូល​តារា​សម្ដែង​ស្រី Bella Ranee មាន Happy Ending ផង​ដែរ ក្រោយពួក​គេ​បាន​ស្រលាញ់​គ្នា​ជា​ច្រើន​ឆ្នាំ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម