អ្នកកើតឆ្នាំទាំង៣នេះ លែងបារម្ភរឿងលុយកាក់ ពេលចូលដល់ខែកក្កដា
- 2022-07-01 07:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកើតឆ្នាំទាំង៣នេះ លែងបារម្ភរឿងលុយកាក់ ពេលចូលដល់ខែកក្កដា
សំណាងធំណាស់សម្រាប់អ្នកកើតឆ្នាំទាំងបីនេះ ក្នុងខែកក្កដា។ យោងតាមហោរាសាស្រ្ត ឆ្នាំទាំងនោះនឹងមានសំណាង ព្រមទាំងលាភជ័យដែលមិនអាចប្រកែកបាន។
១. ឆ្នាំថោះ
យោងតាមហោរាសាស្រ្ត ខែកក្កដានេះអាចជាចំណុចរបត់ដ៏ធំមួយនៃភ័ព្វសំណាងសម្រាប់អ្នកកើតឆ្នាំថោះ។ មិនថាលំបាកយ៉ាងណា ពួកគេនឹងទៅដល់គោលដៅ ហើយទំនាក់ទំនងល្អៗជាច្រើននឹងបើកទ្វារចូលមក។ ពួកគេអាចមានជំនួយពីនរណាម្នាក់ ដែលនាំឲ្យសំណាងចេះតែកើតមាន។
២. ឆ្នាំកុរ
មនុស្សកើតឆ្នាំនេះ ភាគច្រើនចេះប្រុងប្រយ័ត្ន និងក្លាហាន។ គេដឹងពីរបៀបធ្វើឲ្យខ្លួនឯងរីករាយ អភិវឌ្ឍខ្លួនឥតឈប់ឈរ ហើយពេលជួបការលំបាក ពួកគេមិនងាយរអ៊ូ ឬបាក់ទឹកចិត្តងាយៗឡើយ។ ចូលមកខែកក្កដានេះ ដោយមានការជ្រោមជ្រែងពីអ្នកដទៃ សម្ពាធរបស់អ្នកនឹងឆាប់ធូរស្រាល ការងារនឹងឆាប់ឃើញលទ្ធផល ហើយគ្មានបញ្ហាច្រើនទេ។ នៅខាងក្រៅ មានអ្នកដទៃជ្រោមជ្រែង នៅផ្ទះមានញាតិសន្តានជួយចែករំលែក ដូច្នេះក្នុងខែកក្កដា ភាពរុងរឿងរបស់មនុស្សកើតឆ្នាំកុរ នឹងមិនជះឥទ្ធិពលអាក្រក់ខ្លាំងឡើយ។
៣. ឆ្នាំខាល
ក្នុងខែនេះ ជាពេលដែលឆ្នាំខាលរីកចម្រើនជាងឆ្នាំមុន។ យោងតាមហោរាសាស្រ្ត នេះជាពេលដែលឆ្នាំខាលលែងបារម្ភរឿងលុយទិញម្ហូប ឬខោអាវទៀតហើយ។ ដោយសារសមត្ថភាពពីធម្មជាតិ ការចេះក្តាប់ឱកាស ដូច្នេះឱកាសឡើងប្រាក់ខែ ឬឡើងតំណែងនឹងមានអត្រាខ្ពស់សម្រាប់អ្នកកើតឆ្នាំខាល។ ចំណែកបញ្ហាលំបាក នឹងអាចរកដំណោះស្រាយឃើញ។ មិនតែប៉ុណ្ណោះ មនុស្សដែលកើតឆ្នាំនេះ ក៏គួរចេះពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងក្លាបន្ថែមទៀត៕