យុទ្ធសាស្ត្រល្អៗ ដែលអាចទប់ទល់ និងដោះស្រាយជាមួយមនុស្សដែលពូកែកុហក
- 2022-07-01 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រល្អៗ ដែលអាចទប់ទល់ និងដោះស្រាយជាមួយមនុស្សដែលពូកែកុហក
មនុស្សមួយចំនួនអាចមានអារម្មណ៍ដឹងថានៅពេលដែលគេកំពុងតែនិយាយប្រាប់រឿងអ្វីមួយ ឬសួរនាំទៅកាន់នរណាម្នាក់ ពួកគេដឹងថាម្នាក់នោះមិនបាននិយាយប្រាប់មកវិញនូវការពិតឡើយ។ ជាទូទៅពួកគេតែងតែមានមតិប្រឆាំងជាមួយអ្នកដែលយើងហៅថាការខ្វែងគំនិតគ្នា ឬពួកគេតែងតែមានលេសដោះសាជានិច្ច ហើយយូរៗទៅអ្នកក៏ដឹងច្បាស់នឹងចាប់បានថាវាគឺជាការកុហក។ នៅក្នុងនោះអាចមាន ការកុហកដើម្បីយករួចខ្លួនពីកំហុសដែលខ្លួនបានប្រព្រឹត្ត និងការកុហកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងទៀត។
តាមរយៈការស្រាវជ្រាវបានបង្ហាញថា មនុស្សមួយចំនួនធ្វើការកុហកតែម្តងម្កាលដោយសារបញ្ហាផ្ទាល់ខ្លួន ឬជាការសម្រេចចិត្តដោយដឹងខ្លួន ខណៈពេលដែលមនុស្សខ្លះទៀតនិយាយកុហកជាញឹកញាប់ដោយគ្មានការគិតការត្រួតពិនិត្យច្បាស់លាស់ ហើយពួកគេមិនដឹងខ្លួនថាពួកគេបានធ្វើវាឡើយ។ ការនិយាយកុហកបែបនេះត្រូវបានគេចាត់ទុកថាជា “ទម្លាប់សុទ្ធសាធឬហៅថាការកុហកបែបរោគសាស្ត្រ” ដែលអ្នកនឹងសួរខ្លួនឯងថា មូលហេតុអ្វីបានជាពួកគេកុហកអ្នកញឹកញាប់ម្ល៉េះ។
ទាំងនេះគឺជាយុទ្ធសាស្ត្រល្អៗដែលអាចជួយអ្នកទប់ទល់នឹងដោះស្រាយជាមួយមនុស្សដែលពូកែកុហក៖
ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលតែងតែនិយាយកុហកអ្នកជានិច្ច ឬក៏ដៃគូសង្សារ ស្វាមីភរិយាដែលតែងកុហកគ្នាជាប្រចាំនោះ ការព្យាបាលសុខភាពផ្លូវចិត្តអាចផ្តល់អត្ថប្រយោជន៍ល្អៗជាច្រើនដល់ពួកគេ ពីព្រោះវាអាចជួយឲ្យពួកគេផ្លាស់ប្តូរទម្លាប់មិនល្អនោះចោល និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្តមូលដ្ឋានផ្សេងទៀតដែលពួកគេមាន។ ហើយអ្វីដែលសំខាន់បំផុតនោះគឺការរក្សា និងការកំណត់ព្រំដែននៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយពួកគេឲ្យបានច្បាស់លាស់ ដើម្បីការពារសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនរបស់អ្នក៕
ចុចអានបន្ត៖ ៨ ចំណុចគួរពិចារណា ថាគួរតែនៅស៊ូទ្រាំ ឬក៏គួរតែដើរចេញពីទំនាក់ទំនងស្នេហានោះ