Justin Bieber ត្រូវ​ចំណាយ​ពេល​កន្លះ​ឆ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ខ្វិន​មុខ

  • 2022-06-16 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​ចម្រៀង​ប្រុស​កាណាដា Justin Bieber ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ ដើម្បី​ព្យាបាល​ជំងឺ​ដ៏កាច​សាហាវ​នេះ ដោយ​លោក​ត្រូវ​ផ្អាក​ការងារ​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Daily Mail បាន​រាយការណ៍​ថា វេជ្ជបណ្ឌិត Nina Lu អ្នក​ជំនាញ​ផ្នែក​ខ្វិន​មុខនៃ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ Washington សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ Justin Bieber ពិបាក​នឹង​ជា​ធម្មតា​វិញ​ក្នុង​រយៈ​ពេល​ខ្លី​ខ្លាំង​ណាស់។ យ៉ាងណាក្ដី លោក​ស្រី​ក៏​បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​គឺ​អាច​ព្យាបាល ដោយ​៧​លើ​អ្នក​ជំងឺ​១០​នាក់​គឺ​អាច​ជា​ដាច់​បាន។

វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ថែម​ថា ចាប់​ពី​ខែ​ទី ៣ ដល់​ខែ​ទី​៦ ទើប​អ្នក​ជំងឺ​មានអារម្មណ៍​ថា​មុខ​របស់​ខ្លួន​ប្លែក ប្រែ​ទៅ​ជា​ធម្មតា។ ជំងឺ​ខ្វិន​មុខ​របស់ ម្ចាស់​បទ Peaches មាន​តែ​អ្នក​កើត​៥​នាក់ លើ​មនុស្ស១០០០០០​នាក់​ប៉ុណ្ណោះ នៅ​សហរដ្ឋ​អាមេរិក ដោយ​ជំងឺ​នេះ​មាន​ឈ្មោះ​បច្ចេកទេស​ថា Ramsay Hunt។

“Justin Bieber នៅ​ក្មេង ហើយ​រក​ឃើញ​ជំងឺ​បាន​លឿន ដូច​នេះ ការ​ព្យាបាល​ក៏​បាន​រហ័ស​ជាង​មុន។ ការ​ជា​សះស្បើយ​របស់​មនុស្ស​ម្នាក់​ៗ គឺ​មាន​ល្បឿន​ខុស​គ្នា។​ តែ​ជាមួយ​ភាព​ជឿនលឿន​នៃ​វេជ្ជសាស្ត្រ​បច្ចុប្បន្ន ជំងឺ​នេះ​មិន​ចោទ​ជា​បញ្ហា​ធំ​ពេក​ឡើយ” វេជ្ជបណ្ឌិត Nina Lu ឲ្យ​ដឹង៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel