ឈុតបុរាណសរបស់ Xiao Zhan ល្បីផ្ទុះបណ្ដាញសង្គមបើទោះរឿងមិនទាន់ដឹងថ្ងៃផ្សាយក៏ដោយ
- 2022-06-13 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតបុរាណសរបស់ Xiao Zhan ល្បីផ្ទុះបណ្ដាញសង្គមបើទោះរឿងមិនទាន់ដឹងថ្ងៃផ្សាយក៏ដោយ
កម្រងរូបភាពថ្មីរបស់កំពូលតារាសម្ដែងប្រុសចិន Xiao Zhan នៅក្នុងខ្សែភាពយន្តថ្មី កំពុងធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំជាខ្លាំង។
កាលពីថ្ងៃទី ៩ ខែមិថុនាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា ក្រុមការងារនៃខ្សែភាពយន្តភាគបុរាណចិន The Longest Promise ដែលចូលរួមសម្ដែងឯកដោយតារាសម្ដែងប្រុសជួរមុខចិន Xiao Zhan បានបង្ហោះកម្រងរូបថ្មីរបស់លោក នៅក្នុងឈុតពណ៌ស ស្អាតឥតទាស់។
ភ្លាមៗក្រោយពេលរូបភាពត្រូវបានបញ្ចេញ ឈ្មោះរបស់ Xiao Zhan ត្រូវបានគេស្វែងរកច្រើនជាងគេលើបណ្ដាញសង្គម Weibo។ ទន្ទឹមនឹងការទន្ទឹមរង់ចាំ ទស្សនិកជនជាច្រើនក៏បាន រិះគន់ខ្សែភាពយន្តខាងលើដូចគ្នា ដ្បិតរូបភាពបញ្ចេញបន្តបន្ទាប់ ប៉ុន្តែព័ត៌មាននៃថ្ងៃចាក់ផ្សាយរឿងមិនមានទាល់តែសោះ ដោយលើកមួយដង ជាពីរដង ធ្វើឲ្យអ្នកគាំទ្រស្រងាកចិត្ត។
The Longest Promise គឺជាគម្រោងធំរបស់ Tencent ប្រចាំឆ្នាំ ដោយបានបោះទុនជិត៥០លានដុល្លារដើម្បីផលិត។ ដោយសារតែជាគម្រោងចម្បងប្រចាំឆ្នាំ ក្រុមហ៊ុនខាងលើនៅមិនទាន់សម្រេចថ្ងៃចាក់ផ្សាយនៅឡើយ៕