Checklist ដែលមនុស្សស្រីអាចតេស្តសួរខ្លួនឯង ដើម្បីដឹងថាពេញចិត្តគេមែនឬអត់?
- 2022-06-11 10:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Checklist ដែលមនុស្សស្រីអាចតេស្តសួរខ្លួនឯង ដើម្បីដឹងថាពេញចិត្តគេមែនឬអត់?
សម្រាប់ស្រីៗគ្នាយើងដែលមិនទាន់នឹងប្រាកដក្នុងចិត្តថាពេញចិត្តគេមែន ឬ អត់នោះ អាចឈ្លេសសួរខ្លួនឯងប៉ុន្មានចំនុចនេះបាន៖
១. នៅពេលដែលនៅក្បែរគេមានអារម្មណ៏ថាកក់ក្ដៅ អាចក្លាយជាខ្លួនឯងពិតៗ មិនចាំបាច់សម្ដែង ឬ អត់?
២. សុខៗចេះតែនឹក ចង់ជួបមុខគេ ឬ អត់?
៣. មានអារម្មណ៏ថាមិនពេញចិត្ត ពេលដែលគេស្និទ្ធស្នាលនឹងមនុស្សស្រីដទៃទៀត ឬអត់?
៤. មានអារម្មណ៏ថាខ្លួនឯងរំលឹកពីគេ ឬ គិតពីគេច្រើនទាំងមិនដឹងខ្លួនឬអត់?
៥. មានធ្លាប់អន់ចិត្ត នៅពេលដែល Chat ទៅហើយគេមិនឆ្លើយតបមកភ្លាមឬអត់?
៦. មិនចង់ឃើញគេពិបាកចិត្ត ឬអត់?