G-Dragon ទិញផ្ទះ Penthouse តម្លៃជាង១៣លានដុល្លារ បំបែកកំណត់ត្រាថ្លៃបំផុត
- 2022-06-07 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
G-Dragon ទិញផ្ទះ Penthouse តម្លៃជាង១៣លានដុល្លារ បំបែកកំណត់ត្រាថ្លៃបំផុត
កំពូលតារាចម្រៀងប្រុសកូរ៉េ G-Dragon ទើបតែទិញផ្ទះថ្មីដែលមានតម្លៃបំបែកកំណត់ត្រាសម្រាប់អចលទ្រព្យក្នុងតំបន់ដោយលុយសុទ្ធ។
កាលពីថ្ងៃទី ៦ ខែមិថុនាមុននេះ បណ្ដាញព័ត៌មាន Hankuk Kyungje បានទិញផ្ទះខុនដូ penthouse នៅក្នុងគម្រោង Nine One Hannam ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ជាមួយតម្លៃ ១៣.២លានដុល្លារ។ ផ្ទះដែលតារាប្រុសអាយុ ៣៣ឆ្នាំ សម្រេចទិញនេះ មានទំហំ ២៤៤ម៉ែត្រការ៉េ។ ម្ចាស់បទ Heart Breaker បានបង់ផ្ទះតែម្ដង នៅថ្ងៃទី ២៩ ខែមីនា។
កាលពីឆ្នាំ ២០២០ ប្រុសស្អាតខាងលើ ក៏បានទិញផ្ទះនៅគម្រោងខាងលើមួយខ្នងរួចទៅហើយ ដែលមានទំហំតូចជាង និងមានតម្លៃ ៧.២លានដុល្លារ។ ប្រព័ន្ធដីធ្លីរបស់ទីក្រុងសេអ៊ូលបានផ្ដល់ទិន្និន័យថា មុននោះ ផ្ទះខុនដូដែលមានតម្លៃថ្លៃជាងគេគឺ ១១.៦លានដុល្លារ នៅក្នុងគម្រោង The Penthouse Cheongdam ដូចនេះ ការដែលមេក្រុមចម្រៀង Bigbang ទិញផ្ទះថ្មីនេះ បានបំបែកកំណត់ត្រាផ្ទះខុនដូថ្លៃជាងគេហើយ។
Nine One Hannam គឺជាគម្រោងផ្ទះលំដាប់ខ្ពស់នៅចំកណ្ដាលក្រុងសេអ៊ូល រួមមាន ៩អគារ និងផ្ទះ ៣៤១ខ្នង ដែលជាគេហដ្ឋានរបស់តារាជាច្រើនដូចជា Jun Ji Hyun, Lee Jong Suk, BTS និង EXO ជាដើម៕