ភាពជោគជ័យនៅកៀកបង្កើយ អោយតែប្រកាន់ទម្លាប់ទាំងនេះបាន
- 2022-05-21 04:43:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពជោគជ័យនៅកៀកបង្កើយ អោយតែប្រកាន់ទម្លាប់ទាំងនេះបាន
ភាពជោគជ័យតែងតែរត់ទៅរកមនុស្សដែលមានទម្លាប់ក្នុងការអភិវឌ្ឍន៏ និង កែលំអចំនុចខ្វះខាតរបស់ខ្លួនជានិច្ច។ សូម្បីតែជារឿងស្នេហាក្ដី ទម្លាប់ល្អៗទាំងនេះអាចជួយសម្រួលបានដែរ៖
១. មានការស្រលាញ់ ស្មោះស្ម័គ្រយ៉ាងម៉ោះម៉ុត
បើសិនជាចង់ភ្លក់រសជាតិភាពជោគជ័យមែននោះ ច្បាស់ណាស់អ្នកត្រូវតែស្រលាញ់ពេញចិត្តចំពោះអ្វីដែលខ្លួនខំប្រឹងកសាងមកនោះ។ ការស្រលាញ់ពេញចិត្តគឺកើតចេញពីខ្លួនអ្នកផ្ទាល់ សំណួរដែលអ្នកត្រូវរកចម្លើយអោយឃើញដាច់ខាតនោះគឺ អ្នកពេញចិត្តនឹងអ្វីដែលខ្លួនមាន អ្វីដែលខ្លួនធ្វើសព្វថ្ងៃនេះឬទេ? នៅពេលដែលរកចម្លើយនៃសំណួរមួយនេះបានហើយ អ្នកនឹងមិនខ្លាចក្នុងការរស់នៅជីវិតមួយនេះយ៉ាងពេញលេញ និង មានសេចក្ដីសុខបំផុតនោះទេ។
២. មានជំនាញយ៉ាងពិតប្រាកដ
មិនថាជាការងារតូចធំ ឬ របររកស៊ីបែបសណ្ឆានណានោះទេ ត្រូវតែប្រាកដថា ជំនាញដែលអ្នកមានក្នុងខ្លួនស្រាប់នោះត្រូវបានយកមកអនុវត្តយ៉ាងពេញលេញបំផុត។ គួរតែចំណាយពេលវេលា និង កម្លាំងកាយចិត្តប្រចាំថ្ងៃរបស់អ្នកទៅលើអ្នកដែលអ្នកប្រាថ្នាចង់ឃើញរីកលូតលាស់ថ្កុំថ្កាន។ ចំនុចនេះហើយដែលមនុស្សជោគជ័យភាគច្រើន ខុសស្រឡះពីមនុស្សទូទៅ។
៣. ចេះលើកទឹកចិត្តខ្លួនឯង
មនុស្សមួយចំនួនតែងប្រកាន់គំនិតយ៉ាងចាក់ស្រេះថា ខ្លួនមិនអាចធ្វើនេះ មិនអាចធ្វើនោះបាន ខ្វះទំនុកចិត្ត អៀនប្រៀនច្រើន។ ទោះជាអ្នកតែងតែមានកូនចិត្តបែបនោះក្ដីក៏ត្រូវតែបោះជំហានទៅមុខជានិច្ចដែរ។ នៅពេលដែលអ្នកបានស្វែងយល់ពីចំនុចខ្វះខាតរបស់ខ្លួនហើយនោះ វាកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការបន្តពង្រឹងខ្លួនឯងអោយឆ្ពោះទៅមុខ ហើយទទួលបានភាពជោគជ័យក្នុងជីវិតបាន។
៤. មានការអត់ធ្មត់ និង តាំងចិត្តខ្ពស់
ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យមិនអាចនឹងរលោងស្រឹលបាននោះទេ តែវាកាន់តែជាមូលហេតុដែលអ្នកគួរតែសន្យានឹងខ្លួនឯងបានត្រូវរឹងមាំ ហើយតស៊ូកាន់តែខ្លាំងឡើង។
៥. ចេះចែករំលែកភាពជោគជ័យជាមួយអ្នកដទៃ
មនុស្សដែលជោគជ័យពិតប្រាកដ ពេញចិត្តនឹងចែករំលែកផ្លូវ បទពិសោធន៏ទៅកាន់មនុស្សជុំវិញខ្លួន មិនកំណាញ់ លាក់លៀម ច្រណែននឹងភាពជោគជ័យរបស់អ្នកដទៃនោះទេ។ ពួកគេដឹងយ៉ាងច្បាស់ ហើយបានកំណត់យ៉ាងជាក់លាក់ទៅហើយថាភាពជោគជ័យសម្រាប់ពួកគេជាអ្វី មិនមែនសំខាន់ថាអ្នកដទៃយ៉ាងណានោះទេ។