តារាចម្រៀងស្រីជប៉ុន ងាកមកចាប់អាជីពជាតារាសម្ដែងរឿង 18+ វិញ
- 2022-05-20 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងស្រីជប៉ុន ងាកមកចាប់អាជីពជាតារាសម្ដែងរឿង 18+ វិញ
តារាចម្រៀងស្រីវ័យក្មេងជប៉ុន Inoue Rikako បានប្រកាសថាខ្លួននឹងបោះបង់អាជីពចម្រៀង ដោយនឹងផ្អែកលើការថតវីដេអូសម្រាប់មនុស្សពេញវ័យវិញម្ដង។
កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ បណ្ដាញព័ត៌មាន Dispatch បានរាយការណ៍ថា តារាចម្រៀងស្រី Inoue Rikako អតីតសមាជិកក្រុមចម្រៀងស្រី Fairies បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ក្រោយពេលប្រកាសថា ខ្លួននឹងចាប់យកអាជីពជាតារាសម្ដែងរឿងមនុស្សពេញវ័យវិញ តាមរយៈការប្រកាសក្នុងវីដេអូចម្រៀងមួយ។
តាមនោះដែរ នៅក្នុងវីដអូពេលជិតចប់ តារាស្រីអាយុ ២៥ឆ្នាំ បានមើលទៅកាមេរ៉ា ហើយលោតអក្សរថា៖ ខ្ញុំនឹងថតរឿង AV (រឿងអាសអភាសសម្រាប់មនុស្សពេញវ័យជប៉ុន)។
នៅលើបណ្ដាញសង្គមរបស់ខ្លួន តារាកើតឆ្នាំ ១៩៩៦ ក៏បានបញ្ជាក់បន្ថែមថា៖ អ្នកទាំងអស់គ្នាក៏បានដឹងស្រាប់ហើយ តាមរយៈ MV របស់ខ្ញុំ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងថតរឿង AV។ ខ្ញុំនឹងបោះបង់អាជីពចម្រៀងពីពេលនេះទៅ។ រយៈពេល២ឆ្នាំចុងក្រោយ ខ្ញុំក៏បានធ្វើជាបុគ្គលិកក្រុមហ៊ុន ហើយចាប់ផ្ដើមមានគំនិតថតរឿងនៅពេលក្រុមហ៊ុនខ្ញុំមានការផ្លាស់ប្ដូរ។
Inoue Rikako បង្ហាញខ្លួនក្នុងក្រុមចម្រៀង Fairies តាំងពីខែកញ្ញា ឆ្នាំ២០១១ ហើយក្រុមត្រូវបានរំសាយកាលពីខែមិថុនា ឆ្នាំ២០២០ ក្រោយពេលផុតកុងត្រា ហើយនាងបានទៅធ្វើការជាបុគ្គលិកក្រុមហ៊ុនតាំងពីពេលនោះមក៕