តិចនិចចែចង់ ៩យ៉ាង សម្រាប់ស្រីៗជួយឲ្យបុរសចាប់ចិត្តលើអ្នកយ៉ាងដោយរលូន
- 2022-05-18 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិចចែចង់ ៩យ៉ាង សម្រាប់ស្រីៗជួយឲ្យបុរសចាប់ចិត្តលើអ្នកយ៉ាងដោយរលូន
ប្រសិនបើអ្នកចង់ស្គាល់នរណាម្នាក់ អ្នកត្រូវប្រើកម្មវិធីផ្សេងៗ ដើម្បីប្រយោជន៍របស់អ្នក។ ជាពិសេសយុវជនដែលយើងចង់បានមិនបាច់ចំណាយលុយហៅទូរស័ព្ទ។ ដែលមានមធ្យោបាយច្រើនបែប មិនថាតាមរយៈ DM នៅលើ IG ការផ្ញើសារតាមរយៈ Line, Facebook ឬសូម្បីតែកម្មវិធីណាត់ជួបតាម អនឡាញក៏ដោយ មាននារីជាច្រើនដែលត្រូវជ្រើសរើស។
កញ្ញា ចែករំលែកតិចនិចសម្គាល់ជាមួយការជជែកស្វែងរកដៃគួរ និងទទួលបានចាប់ចាប់ចិត្តពីភាគីខាងបុរសយ៉ាងរលូនមាន៩ចំណុចខាងក្រោម៖
១. ចាប់ផ្តើមការសន្ទនាដោយធម្មជាតិ ជាការពិតណាស់សព្វថ្ងៃនេះ វាជារឿងធម្មតាទេ ដែលការចែចង់បុរសអាចចាប់ផ្តើមដោយស្ត្រីមុនក៏បាន។ ប៉ុន្តែ គួរចាប់ផ្តើមដោយប្រយោគ ធម្មជាតិ ឬអាចផ្ញើជាសារខ្លីៗ ទូទៅ ។ ផ្តោតលើការចូលចិត្ត និងមិនចូលចិត្ត ហើយចាប់ផ្តើមនិយាយចូលសាច់រឿងដែលត្រូវអារម្មណ៍គេ សាកធ្វើសុំយោបល់លើបញ្ហាដែលគាត់ពូកែ តែកុំអូសក្រឡាឲ្យគេធុញ។
២. មានភាពច្នៃប្រឌិត មិនគួរធុញទ្រាន់ ងាយស្មាន ក្លានហាន និងហ៊ាននិយាយពេល អនឡាញជាមួយគេតែមិនគួរប្រើពាក្យ ក្នុងសារដដែលៗគួរឱ្យធុញទ្រាន់ និងខ្ជិលអាន ឬឆ្លើយតប។ ជជែកពីចំណាប់អារម្មណ៍របស់គាត់ដូចជាភាពយន្តដែលគាត់ចូលចិត្ត ហ្គេម ចំណូលចិត្ត ឬចែករំលែកបទពិសោធន៍នៃជីវិតរបស់យើង។ វានឹងធ្វើឱ្យគាត់ចាប់អារម្មណ៍ចូលតាមអ្នក ហើយមានអារម្មណ៍ថាអ្នកចាប់អារម្មណ៍លើអ្វីដែលពួកគេចូលចិត្តផងដែរ។
៣. ជ្រៀតចូលទៅជិតគាត់ឱ្យបានត្រឹមត្រូវ រឿងមួយដែលបុរសមិនចូលចិត្តខ្លាំងនោះ គឺការសួរដេញដោលច្រើនរឿងផ្ទាល់ខ្លួន។ មិនគួរដើរតួនាទីជាអ្នកស៊ើបអង្កេត មានតែប្រយោគសំណួរជានិច្ចរាល់ពេល។ មិនគួរព្យាយាមផ្ញើរសារច្រើនពេកទៅគាត់ រៀនគម្លាតពេលវេលាគ្រប់គ្រងខ្លួនឯង និងរើសប្រយោគទាក់ទាញឲ្យគេចង់តបសារជាមួយអ្នក។ រហូតដល់អ្វីដែលអ្នកបន្សល់ទុកជាការចាប់ផ្តើមពីភាគីបុរសមកវិញ។
៤. ប្តូរទម្លាប់និយាយ នឹងបង្កើនអារម្មណ៍ស្រស់ស្រាយ អ្នកធ្លាប់លឺហើយថា សម្រស់ដ៏ស្រស់ស្អាត និងចរិតគួរឱ្យស្រលាញ់របស់មនុស្សស្រី វាគ្មានអ្វីដែលមនុស្សប្រុសមិនចូលចិត្តនោះទេ? ដូច្នេះ ធ្វើ ជាមនុស្សស្រីក្នុងអារម្មណ៍ល្អ លេងសើចតិចៗ និយាយស្តីល្មមៗ ។ហើយសាកល្បងទាញការចាប់អារម្មណ៍ពីបុរសនោះ ដោយការបញ្ចេញ ភាពស្រស់ស្អាត សម្រង់ផ្សេងៗរបស់អ្នកនៅលើអ៊ីនធឺណិត។ ឆ្លៀតស្វែងរកឱកាសដើម្បីប្រើជាមួយបុរសផ្សេងទៀត ទាញចំណាប់អារម្មណ៍ពីគេ។
៥. គ្រប់គ្រងហ្គេមឆ្លើយតបការជជែក បុរសៗ គាត់តែងឆ្លើយតបសារយឺត។ មិនគួរបញ្ចេញកំហឹង ដូច្នេះយកល្អរង់ចាំគាត់ឆ្លើយខ្លួនឯងសិន។ តែនៅពេលដែលគេចាប់ផ្តើមនិយាយជាមួយកាន់តែច្រើន ក៏កុំប្រញាប់ឆ្លើយតបទៅជជែកភ្លាមៗ។ ចំណាយពេលខ្លះ ប្តូរការឆ្លើយតប ខ្លះលឿន ខ្លះយឺត។ ធ្វើបែបនេះ ឲ្យគាត់ដឹងថា ជីវិតយើងមិនទំនេរអង្គុយជជែកលេងជាមួយគាត់តែម្នាក់ឯងទេ។ វាក៏នឹងធ្វើឱ្យគាត់កាន់តែចង់និយាយជាមួយអ្នកថែមទៀត។
៦. ធ្វើឱ្យខ្លួនអ្នកមានភាពទាក់ទាញ ព្យាយាមធ្វើឱ្យមានភាពទាក់ទាញ។ ក៏មិនបាច់ប្រាប់គាត់គ្រប់យ៉ាង គួរលាក់រឿងខ្លះដើម្បីឲ្យគាត់ចេះឆ្ងល់ ចេះសង្ស័យ។ អាចធ្វើឲ្យគាត់យល់ច្រឡំថាយើងនៅជាមួយនរណា កន្លែងណា ធ្វើម៉េច ឬល្បិចផ្សេងៗក្នុងការសន្ទនា។ ឬធ្វើជាឧទាហរណ៍ លើកដំណើរកម្សាន្ត ឬបង្កើតកម្មវិធីចៃដន្យ ដែលអ្នកចង់រាយមន្តស្នេហ៍ឲ្យគេលឺ នឹងចង់ឲ្យគេណាត់អ្នកចេញទៅក្រៅជាមួយគ្នា ដែលភាគច្រើនមនុស្សប្រុសតែងតែចូលចិត្តការអង្គុយសន្ទនាដោយមានស្រីស្អាតនៅក្បែរ។
៧. ដឹងពីរបៀបបិទការសន្ទនា ធ្វើឱ្យគាត់ចង់និយាយជាមួយយើងម្តងទៀត ត្រង់ចំណុចនេះស្រីៗត្រូវទប់ចិត្តខ្លួនបន្តិច ការសន្ទនាដំបូង ត្រូវចេះរកកន្លែងបញ្ចប់ កុំរជជែកគ្នាយូររហូតដល់មិនដឹងត្រូវនិយាយពីអ្វីត។ ត្រូវចេះកាត់ចង្វាក់ការនិយាយគ្នា ឬយកលេសសុំបញ្ចប់ព្រោះជាប់រវល់ ទោះជាអ្នកមិនរវល់ក៏ដោយ។ ធានាថាប្រុសៗនឹងមិនអាចរង់ចាំនិយាយជាមួយអ្នកបានទេ គេនឹងព្យាយាមតេមកអ្នកដោយការហួងហែងខ្លាចអ្នកចាប់អារម្មណ៍អ្នកផ្សេងមិនមែនគាត់។
៨. ផ្ញើសារគួរឱ្យស្រលាញ់ដើម្បីបង្ហាញពីការរំលែកទុក្ខរបស់អ្នក មានពេលខ្លះបុរសៗត្រូវការ ការយកចិត្តទុកដាក់ជាខ្លាំងពីមនុស្សស្រី? ជួនការ ការធ្វើច្រឡំផ្ញើរសារនិយាយរៀបរាប់ពីការនឹក ក៏ផ្តល់ឱកាសឱ្យគាត់ឆ្លើយតបនឹកយើងវិញដែរ។ ប៉ុន្តែកុំធ្វើជាផ្ញើច្រឡំញឹកញាប់ពេក វានឹងគួរឱ្យរំខានជំនួសវិញ។ វិធីនេះលាតត្រដាងឱ្យគាត់ដឹងថាយើងអាចមានបេះដូងហើយ បើគាត់កំពុងតែចាប់អារម្មណ៍លើអ្នកគាត់នឹងបន្ថែមលឿនក្នុងការចូលទៅជិតជាមួយអ្នកលើសរាល់ដងនៃការជជែកគ្នាម្តងៗ។
៩. ធ្វើជាខ្លួនអ្នក មិនថាយើងធ្វើពុតជាឲ្យគាត់ចាប់អារម្មណ៍យើងប៉ុណ្ណានោះទេ។ ឬព្យាយាមធ្វើជានារីណាម្នាក់ដែលគាត់ចូលចិត្ត។ ប៉ុន្តែត្រូវចាំថ្ងៃណាមួយ គាត់នឹងត្រូវស្គាល់យើងពិតប្រាកដ ហើយវានឹងមិនល្អទេ ប្រសិនបើគាត់ដឹងថាយើងកំពុងកុហក ដើម្បីព្យាយាមធ្វើឱ្យគាត់ចាប់អារម្មណ៍។ ត្រូវបង្កើតទំនាក់ទំនងពិតប្រាកដមួយ ហើយធ្វើជាខ្លួនអ្នកមិនថាជាលេសបែបណា គាត់នឹងកាន់តែជាប់ចិត្តលើអ្នកខ្លាំងតាំងពីថ្ងៃដំបូងជួបគ្នា។