ក្រៅពីសុខភាពល្អ នៅច្រើនចំណុចទៀតបានពីកីឡា ដែលនារីៗគួរដឹង

  • 2022-05-17 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លេង​កីឡា ​ពិត​ជា​ផ្តល់​នូវ​គុណ​ប្រយោជន៍​យ៉ាង​ច្រើនទាំង​ផ្នែក​ស្មារតី សុខភាព និង​រាង​កាយ។ ​សម្រាប់​ការ​លេង​​កីឡា​វិញ ​នារី​ហាក់​មិន​សូវ​ទទួល​បាន​ការ​លើក​ទឺក​ចិត្ត​ខ្លាំង​នោះ​ទេ ដោយសារតែ​មាន​សម្ពាធ​ពី​​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ​យ៉ាង​ណា​ក្តី ​ទាំង​នេះ​ជា​គុណប្រយោជន៍​ដ៏ពិសេស​នៃ​ការ​លេង​កីឡា។

១. បង្កើន​ទំនុក​ចិត្ត​

​​ការ​លេង​កីឡា ​ធ្វើ​ឲ្យ​ក្មេង​ស្រី​មា​ន​ទំនុកចិត្ត ​និង​ប្រឆាំង​ពី​ភាព​អវិជ្ជមាន​ណាមួយ​​នៃ​រាង​កាយ​ដែល​ធ្វើ​ឲ្យ​គេ​ប្រែ​ទៅ​ជា​ល្អ​បំ​ផុត។ ​ ហេតុ​ផល​គឺ​ត្រង់​ថា ​ការ​លេង​កីឡា​ប្រៀប​ដូច​ធ្វើ​លំហាត់​ប្រាណ ​ដែល​ជួយ​ផ្លាស់​ប្តូរ​​​កាយ​សម្បទា ទី​២​គឺ ​នៅពេល​ពួក​គេ​លេង​កីឡា ​ពួក​គេ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​​ដោយ​គ្រូបង្វឹក និង​សមាជិក​ក្រុម ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្មារតី​របស់​ពួក​គេ​រឹង​មាំ និង​ក្លាហាន​​ហ៊ាន​ប្រឈម​គ្រប់​យ៉ាង។

​២. មាន​ភាព​ជា​ក្រុម

ការ​លេង​កីឡា​ដូចជា ​បាល់​ទាត់ គឺ​ប្រៀប​ដូច​ជា​បង្រៀន​កីឡាការីនី​ឲ្យ​ស្រុះ​ស្រួល​គ្នា​បាន​ល្អ រៀន​ដោះស្រាយ​ឧបសគ្គ និង​សម្រេច​គោល​ដៅ។ ​លើស​​ពី​​នេះ​ទៅ​ទៀត ​ក៏​ពង្រឹង​នូវ​របៀប​ផ្ទេរសិទ្ធ ​ការ​ចរចា និង​ជំនាញ​ដោះស្រាយ​ជម្លោះ។

៣. ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​សុខភាព​ទូ​ទៅ​

អ្នក​លេង​កីឡា ភាគ​ច្រើន​សុខភាព​របស់​ពួក​គេ​ល្អ ​មិន​ថា​ការ​រក្សា​ទម្ងន់​ ​រូប​រាង​ សុខភាព​បេះដូង និង​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ប្រសើរ​ឡើង។ ​សម្រាប់​មនុស្សស្រី កាន់​តែពិសេស​គឺ​ទប់​ស្កាត់​​ហានិភ័យ​នៃ​ការ​កើត​មហារីក​សុដន់ ផង​ដែរ។

៤. បង្កើន​មិត្ត​ភាព

​​​​ពួក​គេ​មាន​ឱកាស​បង្កើត​ចំណង​មិត្តភាព​និង​ការ​ផ្សារ​ភ្ជាប់​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ​​វា​កាន់​តែ​ជួយ​ពង្រឹង​បណ្តាញ​ដែល​ជួយ​ឲ្យ​អ្នក​​លេង​ទាំង​អស់​មាន​អារម្មណ៍​ល្អ គាំទ្រ​គ្នា និង​បារម្ភ​ពី​គ្នា​។

ប្រសិនបើអ្នកចាប់អារម្មណ៍កម្មវិធីជុំរុំបាល់ទាត់នារីដំបូងបង្អស់នៅកម្ពុជា អាចណែនាំប្អូនស្រី ក្មួយស្រី កូនស្រី របស់អ្នកមានអាយុ ៦ -១២ឆ្នាំ ចូលរួមចុះឈ្មោះជាមួយ GO FC តាមដំណនេះ Link សូមបញ្ជាក់ កម្មវិធីជំរុំបាល់ទាត់ នឹងរៀបចំនៅថ្ងៃ ២៩ ឧសភា ម៉ោង ៤- ៦:៣០ល្ងាច នៅទីលាន CIS Roller Dome។ ចុះឈ្មោះមុន ដើម្បីចូលរួមវគ្គហ្វឹកហាត់ជាមួយ GO FC ។​

ប្រភព៖ healthysoccerkids ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម