មិនត្រឹមសុខភាពល្អ លេងបាល់ទាត់ធ្វើឲ្យកុមាររីកចម្រើនច្រើនលើផ្នែកទាំងនេះ
- 2022-05-09 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមសុខភាពល្អ លេងបាល់ទាត់ធ្វើឲ្យកុមាររីកចម្រើនច្រើនលើផ្នែកទាំងនេះ
ការលេងកីឡា ពិសេសបាល់ទាត់ ពិតជាជម្រុញឲ្យកុមារទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន។ មិនត្រឹមសុខភាពល្អ តែបានហ្វឹកហាត់ផ្នែកស្មារតី អារម្មណ៍ ទំនាក់ទំនង ព្រមទាំងមិត្តភាពផងដែរ។
១. បង្កើតមិត្តភាព
នេះជាវិធីដ៏អស្ចារ្យសម្រាប់ក្មេងៗបានជួបប្រាស្រ័យគ្នា ហើយចែករំលែកនូវចំណាប់អារម្មណ៍ណាមួយប្រហាក់ប្រហែលគ្នាបានទៀតផង។ អាចជាក្លឹបកីឡាណាមួយដែលពួកគេពេញចិត្ត ឬ ជាសកម្មភាពណាមួយដែលពួកគេកំពុងចាប់អារម្មណ៍។
២. ពង្រឹងវិន័យ
ក្នុងក្រុមបាល់ទាត់មួយ គ្រូបង្វឹកតែងតែកំណត់វិន័យដល់សមាជិកក្រុម ព្រោះដើម្បីឲ្យលេងទៅរលូនល្អ តាមច្បាប់វិន័យដែលគេបានកំណត់ដូចជា ស្តាប់យុទ្ធសាស្រ្ត អនុវត្តតាម បង្ហាញពីការអត់ធ្មត់ ស្នើរសុំឲ្យមានការបំពេញតួនាទី ឬមុខតំនែងជាក់លាក់ណាមួយ។ ហេតុនេះ ធ្វើឲ្យកុមារទម្លាប់មានវិន័យលើខ្លួនឯង និងជាមួយសមាជិកក្រុមតាំងពីនៅតូច ។
៣. បង្កើនភាពជាអ្នកដឹកនាំ
ការលេងកីឡា ក៏អាចជម្រុញឲ្យកុមារមានភាពជាអ្នកដឹកនាំបានដែរ។ នៅពេលគេជាប្រធានក្រុម គេនឹងបានសិក្សាពីរបៀបគ្រប់គ្រង ពីរបៀបចាត់ចែង ដែលធ្វើឲ្យគេអាចរៀនសូត្របានពីភាពសំខាន់ប៉ុណ្ណានៃគំនិតជាអ្នកដឹកនាំ ដោយការឲ្យតម្លៃតាមទស្សនៈ។
៤. បង្រៀនពីការយល់ចិត្តគ្នា
ដោយសារតែការលេងបាល់ជាក្រុម នោះសមាជិកម្នាក់ៗត្រូវការរៀនខ្វល់ពីគ្នាឲ្យបានល្អ ពីមិត្តរបស់ពួកគេក្នុងក្រុម។ តាមរយៈនេះ អាចឲ្យពួកគេគាំទ្រ ជួយគ្នាទៅវិញទៅមក ព្រមទាំងលើកទឹកចិត្តដល់គ្នាផងដែរ។ ការយល់ចិត្តនេះ ជួយឲ្យកុមារឃើញពិភពលោកតាមរយៈទស្សនៈរបស់មនុស្សណាម្នាក់ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេក៏ចេះពីរបៀបការពារ និងប្រយុទ្ធ បង្កើនឱកាសអភិវឌ្ឍទំនាក់ទំនងវិជ្ជមានតាមរយៈកីឡា ក្នុងរយៈពេលយូរ។
ប្រសិនបើអ្នកចាប់អារម្មណ៍កម្មវិធីជុំរុំបាល់ទាត់នារីដំបូងបង្អស់នៅកម្ពុជា អាចណែនាំប្អូនស្រី ក្មួយស្រី កូនស្រី របស់អ្នកមានអាយុ ៦ -១២ឆ្នាំ ចូលរួមចុះឈ្មោះជាមួយ GO FC តាមដំណនេះ Link សូមបញ្ជាក់ កម្មវិធីជំរុំបាល់ទាត់ នឹងរៀបចំនៅថ្ងៃ ២៩ ឧសភា ម៉ោង ៤- ៦:៣០ល្ងាច នៅទីលាន CIS Roller Dome។ ចុះឈ្មោះមុន ដើម្បីចូលរួមវគ្គហ្វឹកហាត់ជាមួយ GO FC