ជីវិតមួយនេះមានតម្លៃពេកហើយ ដែលត្រូវមករស់នៅដោយបារម្ភពីពាក្យសម្ដី និង គំនិតអ្នកដទៃ
- 2022-05-01 11:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតមួយនេះមានតម្លៃពេកហើយ ដែលត្រូវមករស់នៅដោយបារម្ភពីពាក្យសម្ដី និង គំនិតអ្នកដទៃ
ពេលវេលាមនុស្សម្នាក់ៗសុទ្ធតែមានកំណត់ រៀនរស់នៅអោយពេញលេញបំផុតដោយទម្លាប់ទាំងនេះ៖
១. ស្វែងយល់ពីចំនុចខ្លាំង និង ចំនុចខ្សោយរបស់ខ្លួន
នៅពេលដែលអ្នកបានស្វែងយល់ពីអ្វីដែលអ្នកប៉ិនប្រសប់ និង អ្វីដែលអ្នកមិនសូវជាធ្វើបានយ៉ាងល្អទេនោះ អ្នកនឹងមិនសូវជាបារម្ភពីពាក្យសម្ដី និង ការគិតរបស់អ្នកដទៃមកលើអ្នកនោះទេ។ នៅពេលដែលអ្នកមានភាពជឿជាក់លើសមត្ថភាព ព្រមទាំទទួលស្គាល់ពីចំនុចដែលអ្នកគូរតែកែប្រែ និង រៀនសូត្របន្ថែម គំនិតរបស់អ្នកដទៃសម្រាប់អ្នកអាចនឹងលែងសំខាន់ដូចមុន។ បើសិនជាមានអ្នកដទៃណាម្នាក់និយាយអំពីអ្នក ឬ រិះគន់ការសម្រេចចិត្តរបស់អ្នក គួរតែប្រាប់ខ្លួនឯងថា វាមិនមានអ្វីពាក់ព័ន្ធនឹងអ្នកនោះទេ។
២. ហ៊ានតតាំង នៅពេលដែលមានអារម្មណ៏ថាអ្នកដទៃចង់កែប្រែអ្នក
មនុស្សយើងម្នាក់ៗមានការគិត និង ការយល់ឃើញដោយឡែកពីគ្នា។ អ្នកគ្រូវតែឧស្សាហ៏រំលឹកខ្លួនឯងថា អ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការគិតស្វែងយល់ និង និយាយរឿងនៅក្នុងចិត្តអ្នកចេញទៅ នេះជាជំហ៊ានដំបូងបំផុតដើម្បីលុបបំបាត់ភាពភ័យខ្លាចអំពីពាក្យសម្ដីរបស់អ្នកដទៃអំពីអ្នក។ បើសិនជាអ្នកតែងតែមានការព្រួយបារម្ភជាខ្លាំងថាអ្នកដទៃគិតមកលើអ្នកបែបណានោះ វាជាសញ្ញាដែលអ្នកគួរតែព្យាយាមស្វែងយល់ថាអ្នកជឿជាក់លើខ្លួនឯងក្នុងកម្រិតណាដែរ។
៣. ទទួលស្គាល់ពីអ្វីដែលអ្នកខ្លាចបំផុតក្នុងជីវិតនេះ
ពិតអត់ដែលអ្នកចេះតែមានកូនចិត្តបារម្ភ និង គិតមិនចេះចប់អំពីសម្ដីអ្នកដទៃនិយាយមិនល្អអំពីអ្នក មិនងាយនឹងភ្លេច ហើយកាន់តែបារម្ភថាមនុស្សឯទៀតគិតបែបនោះដែរឬទេ។ ការចាប់អារម្មណ៏ពីការគិតមិនល្អ ដែលចេះតែកើតមានឡើងញយដងនេះ ជាចំនុចចាប់ផ្ដើមដ៏ល្អក្នុងការកម្ចាត់ចោលភាពភ័យខ្លាច ជួយបង្កើនទំនុកចិត្តអ្នកមកវិញ ព្រមទាំងលុបបំបាត់អារម្មណ៏មិនល្អដែលបង្អាក់ដំណើរជីវិតអ្នកទាំងឡាយនោះ។
៤. កំណត់យកខ្លួនអ្នកជាអាទិភាពចម្បងសម្រាប់ជីវិតអ្នក
ការដែលអនុញ្ញាតអោយការយល់ឃើញរបស់អ្នកដទៃ មានឥទ្ធិពលមកលើអ្វីដែលអ្នកយល់ឃើញពីខ្លូនឯង មិនសុខអ្វីយកជីវិតខ្លួនឯងទៅប្រគេនជូនអ្នកដទៃដើម្បីសម្រេចជំនួសនោះទេ។ បើសិនជាអ្នកមានទម្លាប់បែបនេះ ត្រូវតែកែប្រែជាបន្ទាន់ ព្រោះថាមានតែអ្នកម្នាក់គត់ដែលជាម្ចាស់ជីវិតរបស់អ្នក គ្មាននរណាយល់ពីអ្នកច្បាស់ជាងអ្នកនោះទេ ហេតុនេះហើយចាំបាច់ត្រូវតែជឿជាក់លើខ្លួនឯង លើសមត្ថភាពដែលអ្នកមាន។ ត្រូវចាំថាគ្មាននរណាម្នាក់ដែលចេះដឹងសព្វគ្រប់នោះទេ។
៥. ចំណាយទុនសម្រាប់អភិវឌ្ឍន៏ខ្លួនឯង
ការប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតអ្នកដទៃជារឿងដែលគួរតែព្យាយាមកាត់បន្ថយ មនុស្សដែលអ្នកគូរតែប្រៀបធៀបជីវិតអ្នកទៅនឹងនោះជាអ្នកពីមុន មកដល់ពេលនេះបានកែប្រែអ្វីខ្លះហើយ។ ការចំណាយពេលវេលា និង ប្រាក់កាក់សម្រាប់ការអភិវឌ្ឃន៏ផ្ទាល់ខ្លួន និង សេចក្ដីសុខសុមង្គលក្នុងរយះពេលវែងចាំបាច់ខ្លាំងណាស់សម្រាប់ជីវិតមនុស្សម្នាក់។ ត្រូវតែព្យាយាមធ្វើអ្វីដែលអ្នកស្រលាញ់ពេញចិត្ត សូម្បីតែជារឿងដែលអ្នកធ្លាប់តែខ្លាចនឹងធ្វើពីមុនមកក្ដី។