អ្នកអាចជាមនុស្សដែលមានមន្តស្នេហ៏ខ្ពស់ បើមានរឿងទាំងកើតឡើងជាប្រចាំ
- 2022-04-30 15:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកអាចជាមនុស្សដែលមានមន្តស្នេហ៏ខ្ពស់ បើមានរឿងទាំងកើតឡើងជាប្រចាំ
ទោះជាមិនប្រាប់ក៏ដឹងដែរថា មនុស្សម្នាក់ៗ មិនថាជាភេទប្រុស ឬ ស្រីនោះទេ ចំណាយពេលយ៉ាងច្រើន ដើម្បីថែទាំខ្លួនឯង ព្រោះតែគិតបារម្ភថាអ្នកដទៃមើលមកខ្លួនឯងនេះបែបណា។ មនុស្សភាគច្រើនអាចចាប់អារម្មណ៏ដឹងថាខ្លួនឯងស្រស់ស្អាត គួរអោយទាក់ទាញយ៉ាងណា តាមរយះការលាន់មាត់សរសើរពីអ្នកដទៃ ថាមានអ្នកធ្លាប់សារភាពស្រលាញ់ច្រើនយ៉ាងណា ឬ មានអ្នកតាមដានជីវិតពួកគេច្រើនយ៉ាងណានៅលើប្រព័ន្ធទំនាក់ទំនងសង្គម។ តែបើយោងតាមចិត្តវិទ្យា ការព្យាករណ័ដោយផ្អែកលើមធ្យោបាយនេះទាំងស្រុងគឺមិនទាន់ត្រឹមត្រូវឥតខ្ចោះនៅឡើយទេ។ ចំនុច ៨ យ៉ាងនេះអាចបង្ហាញបានថាអ្នកមានមន្តស្នេហ៏ជាងអ្វីដែលអ្នកគិតចំពោះខ្លួនឯងកន្លងមក៖
១. មិនសូវជាមានគេអួតសរសើរពីសម្រស់អ្នក៖ វាអាចកើតឡើង ព្រោះគ្រប់គ្នាអាចនឹងយល់ថា អ្នកក៏ដឹងខ្លួន ឯអ្នកនៅជុំវិញខ្លួនក៏បានដឹងបានឃើញ ហេតុនេះហើយមិនមានមូលហេតុអ្វីដែលចេះត្រូវលើកយកនិយាយរហូតនោះទេ។
២. នៅពេលដែលមានអ្នកដទៃសរសើរអ្នក អ្នកមានអារម្មណ៏ថាគេនិយាយមិនចេញពីចិត្ត៖ ពេលដែលមានអ្នកដទៃបង្ហាញប្រាប់ថាអ្នកស្រស់ស្អាត អ្នកក៏មានអារម្មណ៏ថាគេនិយាយមិនពិត ព្រោះវាអាចមកពីមនុស្សភាគច្រើនយល់ថាអ្នកនៅតែស្រស់ស្អាត គ្មានអ្វីចម្លែក។
៣. មនុស្សដែលមិនស្គាល់គ្នាសម្លឹងអ្នកមិនដាក់ភ្នែក៖ នៅពេលដែលមានមនុស្សស្រស់ស្អាត មានភាពទាក់ទាញដើរកាត់ មនុស្សភាគច្រើនអាចនឹងពិបាកហាមឃាត់ខ្លួនឯងមិនអោយសម្លឹងមើលណាស់។
៤. មនុស្សភាគច្រើនងាយបើកចិត្តមកជិតស្និទ្ធនឹងអ្នក៖ មូលហេតុនោះអាចមកពី គេចាប់អារម្មណ៏ថាអ្នកស្រស់ស្អាតយ៉ាងណា បើបានផ្ដោះផ្ដងពាក្យសម្ដីហើយ ច្បាស់ជាត្រូវប្រញាប់ចាប់ឱកាសមិនខាន។
៥. មនុស្សភាគច្រើនតែងមានចរិត ឬ ទម្លាប់ផ្សេងពេលនៅនឹងមុខអ្នក៖ ធ្លាប់អត់ដែលអ្នកមានអារម្មណ៏ថាអ្នកដទៃដូចជារាងភ័យៗពេលនៅក្បែរអ្នក ឬក៏អាចនឹងត្រដឹករកពាក្យនិយាយមិនចេញ? ពេលខ្លះមិនមែនជារឿងងាយស្រួលក្នុងការរក្សាចរិត Cool នៅចំពោះមុខមនុស្សដែលខ្លួនពេញចិត្តនោះទេ។
៦. គេឯងភ្ងាក់ផ្អើលនៅពេលដែលដឹងថាអ្នកមិនពេញចិត្តផ្អែកណាមួយអំពីខ្លួនឯង៖ មនុស្សភាគច្រើនអាចនឹងយល់ថាស្អាតកម្រិតអ្នកទៅហើយ មិនមានអ្វីដែលត្រូវតូចចិត្ត ចង់កែប្រែនោះទេ។
៧.មានមនុស្សខ្លះបើពេញចិត្តអ្នកគឺពេញចិត្តខ្លាំង បើស្អប់គឺស្អប់ខ្លាំង៖ បើសិនជាអ្នកមិនបានធ្វើអ្វីខុសសោះ តែមនុស្សដែលទើបនឹងស្គាល់ ជួបមុខលើកដំបូងធ្វើចរិតមិនគួប្បីមកលើអ្នកនោះ គេអាចនឹងមានចិត្តច្រណែន ព្រោះយល់ថាអ្នកល្អ និង ស្រស់ស្អាតជាងគេ។
៨. មានមនុស្សតាមចែចង់ច្រើន៖ បើសិនជាអ្នកតែងតែមានមនុស្សមកសារភាពប្រាប់ពីអារម្មណ៏ បង្ហាញពីការពេញចិត្តនោះមិនចាំបាច់ឆ្ងល់ច្រើនទេ គឺអ្នកអាចនឹងមានភាពទាក់ទាញខ្លាំងណាស់ហើយ។