ប៉ះ​គ្នា​លើ​ឆាក​តែ​មួយ Davika ជាមួយ Baifern អ្នក​ណា​លេច​ធ្លោ​ជាង?

  • 2022-04-04 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ដ៏​ធំ កំពូល​តារា​សម្ដែងស្រី​ថៃ Mai Davika និង Baifern Pimchanok បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​នឹង​មិន​សរសើរ​មិន​បាន​ជាមួយ​សម្រស់​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី ២ ខែ​មេសា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Nine Entertain បាន​រាយការណ៍​ថា កម្មវិធី​ប្រគល់​ពាន​រង្វាន់ Kom Chad Luek លើក​ទី​១៨ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់ សិល្បករ សិល្បការិនី​។

យ៉ាងណាក្ដី តារា​ស្រី​ជួរ​មុខ​ទាំង​ពីរ​ដែល​ទាក់ទាញ​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ជាង​គេ​នោះ គឺ​កំពូល​តារា​សម្ដែង​ស្រី Baifern Pimchanok និង Mai Davika។ បង្ហាញ​មុខ លើ​កម្រាល​ព្រំ​ក្រហម តួ​រឿង Pee Nak ជ្រើស​យក​ស្ទីល​សិចស៊ី បង្ហាញ​ល្វែង​ខាង​លើ​ រំលេច​ទៅ​ដោយ​រោម​សត្វ ទាក់ទាញ​គ្រប់​ក្រសែ​ភ្នែក។

ផ្ទុយ​មក​វិញ​ តួ​រឿង The Con Heartist ជ្រើស​យក​រ៉ូប​ខ្លី បង្ហាញ​ល្វែង​ក្រោយ​ខ្នង​វិញ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ឈ្លក់​វង្វេង។ ទោះ​បី​ជា​រ៉ូប​មាន​ភាព​ស្រគត់ស្រគុំ​ជាង មិត្ត​រួម​អាជីព​ខាង​លើ​ក៏​ដោយ តែ Baifern នៅ​តែ​ទទួល​ការ​សរសើរ​មិនដាច់​ពី​មាត់។ ឆ្លើយ​តប​នឹង​អ្នក​កាសែត ស្រី​ស្អាត​ទាំង​ពីរ​សុទ្ធ​តែ​បាន​ឲ្យ​ដឹង​ថា ខ្លួន​មិន​ទាន់​រក​បាន​គម្រោង​ថ្មី​នៅ​ឡើយទេ គឺ​កំពុង​នៅ​ជ្រើសរើស​នៅ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម