អំពីស្ត្រី៖ ការកាត់ទោសដ៏អយុត្តិធម៌ចំពោះស្ត្រីម្នាក់ក្នុងការជួយអតីតដែលរំលោភបំពានខ្លួន
- 2022-04-04 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំពីស្ត្រី៖ ការកាត់ទោសដ៏អយុត្តិធម៌ចំពោះស្ត្រីម្នាក់ក្នុងការជួយអតីតដែលរំលោភបំពានខ្លួន
ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកំពុងបាន «ឃុបឃិតគ្នា» ក្នុងការរំលោភបំពានទៅលើស្ត្រីមួយចំនួនធំ ដែលជាជនរងគ្រោះនៃអំពើហិង្សានៅក្នុងទំនាក់ទំនងស្នេហា ក្រុមគ្រួសារ និងដៃគូសង្សារ នេះបើយោងតាមអង្គការសប្បុរសធម៌ឈានមុខគេមួយ។
តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌលយុត្តិធម៌សម្រាប់ស្ត្រីបានព្រមានប្រាប់ថា “ច្បាប់ និងការអនុវត្តមិនសមរម្យ” កំពុងតែកើតមានឡើងចំពោះស្ត្រីជាញឹកញាប់ ដែលស្ត្រីរងគ្រោះត្រូវបានដៃគូរំលោភបំពានបង្ខំឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយនៅពេលដែលវា «បរាជ័យ» ស្ត្រីទាំងនោះត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោសចំពោះបទល្មើសដោយ «អយុត្តិធម៌» ដែលកើតឡើងដោយផ្ទាល់ពីបទពិសោធន៍នៃការរំលោភបំពានរបស់ពួកគេ។
នេះរួមបញ្ចូលទាំង (ការសរសេរជាលាយលក្ខណ៍អក្សរ) ដោយជនរងគ្រោះដែលការរំលោភបំពាននៅក្នុងគ្រួសារត្រូវបានបង្ខិតបង្ខំឲ្យប្រព្រឹត្តបទល្មើស និងករណីដែលជនរងគ្រោះត្រូវបានបង្ខំឲ្យការពារខ្លួន ដើម្បីប្រឆាំងទៅនឹងអ្នករំលោភបំពានរបស់ពួកគេ។
Megan ជាស្ត្រីដែលមានវ័យ ២៩ ឆ្នាំត្រូវបានកាត់ទោសពីបទ «បំភ្លៃផ្លូវយុត្តិធម៌» ដោយសារតែនាងបានជួយអតីតរំលោភបំពានរបស់នាង បន្ទាប់ពីការប្រព្រឹត្តអំពើឃាតកម្មរបស់បុរសនោះ។ នាងបានប្រាប់វិទ្យុ ១ Newsbeat ថា៖ ខ្ញុំបានទទួលស្គាល់ថានាងខ្ញុំប្រហែលជានឹងអាចស្លាប់នៅក្នុងដៃបុរសនោះ (ដែលជាអតីត) ហើយវាពិតជាជិតកើតឡើងពីរបីដង។
Megan បានជួបអតីតមិត្តប្រុសរបស់នាងជាលើកដំបូងនៅពេលដែលនាងមានអាយុ ២៣ ឆ្នាំ ហើយគាត់មានអាយុ ៣៨ ឆ្នាំពួកគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងឆាប់រហ័ស ប៉ុន្តែអាកប្បកិរិយាគួរឲ្យព្រួយបារម្ភបានចូលទៅក្នុងទំនាក់ទំនងរបស់ពួកគេបន្តិចម្តងៗ។ បន្ទាប់ពីរងការរំលោភបំពានផ្លូវចិត្ត ហិរញ្ញវត្ថុ និងផ្លូវកាយអស់រយៈពេលជាងបីឆ្នាំ Megan និយាយថានាងមានភាពស្ពឹកនៅក្នុងខ្លួនដែលមិនអាចសម្រេចធ្វើអ្វីបានទាំងអស់នៅក្នុងជីវិតរស់នៅ។
នាងបានបន្ថែមថា «ខ្ញុំភ្ញាក់ពីគេងភ័យខ្លាចថា ខ្ញុំនៅមានជីវិតរស់នៅសម្រាប់ថ្ងៃបន្ទាប់ជាមួយគាត់ ហើយមិនអាចដឹងមុនឡើយថា តើគាត់នឹងអាចធ្វើអ្វី»។ គាត់បានច្របាច់កខ្ញុំ គាត់បានវាយខ្ញុំ គាត់បានចាប់ទាត់ខ្ញុំទៅនឹងឥដ្ឋ យកកាំបិតមកភ្ជង់កខ្ញុំ ខ្ញុំបានរួចផុតពីការស្លាប់មែន ប៉ុន្តែគាត់ក៏បានគំរាមអ្នកផ្សេងក្នុងជីវិតរបស់ខ្ញុំដែរ ដូចជាគ្រួសាររបស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។
នៅថ្ងៃឃាតកម្មដៃគូទាំងពីរបានស្នាក់នៅផ្ទះឪពុកម្តាយរបស់នាងក្នុងក្រុង Teddington។ Megan និយាយថាអតីតរបស់នាងបានសុំឲ្យនាងទៅយកគាត់ពីស្ថានីយ៍រថភ្លើង ហើយដកប្រាក់ឲ្យគាត់ ដែលជាអ្វីដែលនាងធ្វើសម្រាប់គាត់ជារៀងរាល់ថ្ងៃ។
► ដែលវាត្រូវបានគេប្រើ ដើម្បីប្រកែកថា នាងបានជួយដៃគូនៅក្នុងអំពើឃាតកម្មដែលនាងមិនដឹងអ្វីសោះ។
នៅពេលដែលអតីតរបស់នាងត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានកាត់ទោសពីបទឃាតកម្មទៅលើបងប្អូនជីដូនមួយរបស់គាត់ Megan មានអារម្មណ៍ថាទីបំផុតនាងអាចមានសុវត្ថិភាពហើយ និងរួចផុតពីការគំរាមកំហែងរបស់គាត់ ប៉ុន្តែជាអកុសលនាងក៏ត្រូវបានចាប់ខ្លួន និងកាត់ទោសពីបទបង្ខូចផ្លូវយុត្តិធម៌។
Megan និងឪពុកម្តាយរបស់នាងបានធ្វើការចោទប្រកាន់ប៉ូលីស និងសេវាកាត់ទោស (Crown Prosecution Service - CPS) ថាបានដឹងអំពីបរិបទនៃការរំលោភបំពាននៅក្នុងគ្រួសារតាំងពីដំបូងមក ប៉ុន្តែនៅតែជ្រើសរើសកាត់ទោស Megan ទៀត។
Katy Williams មកពីមជ្ឈមណ្ឌលដើម្បីយុត្តិធម៌ស្ត្រីប្រាប់ Newsbeat ថាវាមិនមែនជាផលប្រយោជន៍សាធារណៈក្នុងការកាត់ទោសជនរងគ្រោះនៃការរំលោភបំពាននៅក្នុងគ្រួសារដែលត្រូវបានបង្ខិតបង្ខំ ឬបង្ខំឲ្យប្រព្រឹត្តបទល្មើសនោះទេ ហើយវាក៏មិនគួរកើតឡើងនោះដែរ ប៉ុន្តែវានៅតែកើតឡើងជាប្រចាំ។
អស់រយៈពេល ២ ឆ្នាំដែលសេវាកាត់ទោសបានជ្រើសរើសកាត់ទោស Megan ឡើងវិញម្ដងហើយម្ដងទៀត ប៉ុន្តែបន្ទាប់ពីការកាត់ក្តីលើកទីពីររបស់នាងក្នុងខែកក្កដា ឆ្នាំ ២០២១ មកនាងត្រូវបានគេរកឃើញថាមិនមានទោសឡើយ។
Megan បាននិយាយទៅកាន់សារព័ត៌មានទាំងអស់ថាសេវាកាត់ទោស (CPS) មានការចាប់អារម្មណ៍ក្នុងការរកចំណូលពីការកាត់ទោស ជាជាងការរក យុត្តិធម៌ពិតប្រាដក៕
ចុចអានបន្ដ៖ អ៊ុយក្រែន៖ អ្នកកាសែតស្រីជនជាតិរុស្ស៊ីត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងនៅទីក្រុង Kyiv