គន្លឹះសម្អាតម៉ាស៊ីនបោកគក់ដ៏សាមញ្ញ ធ្វើបានដោយមិនចាំបាច់ចំណាយលុយហៅជាង

  • 2022-03-21 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាចសម្អាតម៉ាស៊ីនបោកគក់ដោយខ្លួនឯងនៅផ្ទះដោយមិនចាំបាច់ចំណាយកម្លាំង និង ប្រាក់ច្រើន

សម្អាតធុង ឬ Drumដោយប្រើប្រាស់ទឹកខ្មេះ

យកសំលៀកបំពាក់ទាំងអស់ចេញពីម៉ាស៊ីនបោកគក់។ ចាក់ទឹកខ្មេះ 2 ពែងចូលក្នុងម៉ាសុីន។ ជ្រើសរើសរបៀបលាងទឹកឱ្យក្តៅ ដើម្បីបំពេញធុង (ឬបំពេញវាដោយទឹកក្តៅដោយខ្លួនឯង ប្រសិនបើម៉ាស៊ីនរបស់អ្នកមិនអនុញ្ញាតមុខងារនេះ)។ អនុញ្ញាតឱ្យម៉ាស៊ីនដំណើរការវដ្តពេញលេញនៃការងារ។ ប្រសិនបើម៉ាស៊ីនមានរបៀបសម្អាតអាងដោយខ្លួនឯង អ្នកអាចជ្រើសរើសរបៀបនេះ។ ពេលរួចរាល់ អ្នកគ្រាន់តែយកក្រណាត់ទន់មកជូតទឹកម្តងទៀត។

សម្អាតធុង ឬ Drumដោយប្រើប្រាស់ទឹកអូសាវ៉ែល ឬ Bleach

បច្ចុប្បន្ននេះនៅលើទីផ្សារ មានថ្នាំគ្រាប់/ម្សៅសម្រាប់លាងសម្អាតអាងទឹកដ៏ងាយស្រួលជាច្រើនដែលមាននៅលើទីផ្សារ។ អ្នកគ្រាន់តែត្រូវការទិញពួកវា ហើយធ្វើតាមការណែនាំសម្រាប់ប្រើលើការវេចខ្ចប់។ ជាធម្មតា ដំណើរការនៃការលាងសម្អាតអាងបោកគក់ គឺត្រូវដាក់គ្រាប់ថ្នាំលាងសម្អាតចូល ចាក់ទឹកពេញធុង។ បើកម៉ាស៊ីនឱ្យដំណើរការរយៈពេល 3-5 នាទី ដើម្បីឱ្យស្គរបង្វិលស្មើៗគ្នា ហើយរំលាយសារធាតុ bleach រួចចុចប៊ូតុងផ្អាក។ . ត្រាំចោលបែបនេះប្រហែល 3 ម៉ោង។ ចាប់ផ្តើមវដ្តនៃការលាងសម្អាតឡើងវិញដូចធម្មតា។

សម្អាតធុង ឬ Drumដោយប្រើប្រាស់ Baking Soda ឬ ទឹកក្រូចឆ្មា

អ្នកអាចទិញ baking soda បានយ៉ាងងាយស្រួលនៅផ្សារទំនើប និងហាងនំប៉័ង។ យកក្រូចឆ្មារ ៣ផ្លែ ច្របាច់យកទឹក រួចលាយជាមួយម្សៅ Baking soda ១០០ក្រាម។ នៅពេលដែលល្បាយមានពពុះ សូមប្រើ spatula ដើម្បីលាយឱ្យបានល្អហើយបន្ថែមទឹកប្រហែលកន្លះពែង។ ជ្រលក់​ច្រាស ឬ​ច្រាស​ដុស​សម្អាត​ទៅក្នុង​ល្បាយ​ម្សៅ baking soda ហើយ​ជូត​ធុង លាយល្បាយនេះឱ្យស្មើៗគ្នានៅគ្រប់ជ្រុងខាងក្នុងនៃម៉ាស៊ីនបោកគក់ ហើយទុកវាចោលប្រហែល 20 នាទី។ បនា្ទប់មក ដំណើរការម៉ាសុីនបោកគក់ធម្មតាជាមួយកម្រិតទឹកខ្ពស់បំផុត ដើម្របីបង្ហូរកខ្វក់ទាំងអស់ចេញ។

លាង​សម្អាតកន្លែងបញ្ចេញ​សាប៊ូ​និង​ទឹក​

បន្ទាប់ពីលាងសម្អាតធុងរួច យកផ្នែកនេះចេញ ហើយត្រាំក្នុងទឹកក្តៅឧណ្ហៗ ដើម្បីបន្ទន់សំណល់ និងសម្អាតអោយបានជ្រះល្អ។ បន្ទាប់ពីលាងជម្រះរួច សម្ងួតដោយកន្សែង ហើយភ្ជាប់ទៅម៉ាស៊ីនវិញ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម