រើសបៀរមួយសន្លឹក ដើម្បីដឹងរវាងអ្នកនឹងគេមានអ្វីប្រែប្រួលឬអត់

  • 2022-03-12 12:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់ដឹងអត់ថាមានអ្វីប្រែប្រួលខ្លះ?

សន្លឹកបៀរទី ១

សន្លឹកបៀរនេះបង្ហាញថាអ្នកជាប្រភេទមនុស្សដែលមិនសូវជាចូលចិត្តមាត់កច្រើននោះទេ ស្អប់បំផុតការនិយាយចេចចូចមិនបានសាច់ការ ចូលចិត្តធ្វើអោយចេះជាលទ្ធផល ជៀសជាងនិយាយបានតែមាត់។ អ្នកអាចជាមនុស្សដែលស្ងប់ស្ងាត់ខ្លាំង ពេលខ្លះអាចនឹងពិបាកបញ្ចេញអារម្មណ៏ខ្លួនឯងអោយគេឯងបានដឹងណាស់។ ចំនុចមួយនេះហើយដែលអាចបណ្ដាលអោយមានភាពរកាំរកូសរវាងអ្នកនឹងគេកើតឡើងមក ព្រោះមិនសូវយល់ចិត្តគ្នា ដោយមិនបានចែករំលែកភាពពេញចិត្តអោយភាគីម្ខាងទៀតបានដឹង។ ពេលអ្នកមានអារម្មណ៏ថាអន់ចិត្តនឹងគេណាស់ ព្រោះមើលទៅគេមិនយល់ចិត្តអ្នកទាល់តែសោះ។ បើសិនជាអ្នកមិនចង់អោយរនាំងរវាងអ្នកទាំងរីកកាន់តែធំឡើងទេនោះ គួរតែរៀនបង្ហាញអារម្មណ៏ និង ការយល់ឃើញរបស់អ្នកអោយគេបានដឹងផង។

សន្លឹកបៀរទី ២

អ្នកតែងតែមានអារម្មណ៏ថាខ្លួនឯងនេះ មិនល្អគ្រប់គ្រាន់ជាប្រចាំ គួបផ្សំនឹងអារម្មណ៏ភ័យខ្លាចបាត់បង់អ្វីដែលមានពេលបច្ចុប្បន្ន ធ្វើអោយអ្នកចេះតែចង់គ្រប់ផ្នែកនៃជីវិតអ្នកយ៉ាងតឹងរ៉ឹងបំផុត។ ការមើលថែទាំ និង ការពារសម្ព័ន្ធភាពរវាងអ្នកនឹងគេអោយកាន់តែរឹងមាំឡើង តែមិនរហូតដល់ថ្នាក់ប្រចែប្រច័ណ្ឌសូម្បីតែរឿងតូចតាច។ មិនថាជាទំនាក់ទំនងបែបណានោះទេ ភាគីម្ខាងៗតែងតែត្រូវការពេលវេលាផ្ទាល់ខ្លួន និង សេរីភាពខ្លះដែរ។ កុំព្រោះតែគេមិនបានតបសារភ្លាមៗ អារម្មណ៏ក៏គិតថាគេធ្វើនេះធ្វើនោះទៅហើយ។ បើសិនជាអ្នកស្រលាញ់គេពិត គួរតែរៀនទុកចិត្ត និង យល់ពីចិត្តគេផង។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះបង្ហាញថាអ្នកជាមនុស្សដែលមានសន្តានចិត្តល្អ ហើយចេះយល់ពីទុក្ខធុរៈអ្នកដទៃណាស់។ អ្នកចេះគ្រប់គ្រងអារម្មណ៏ខ្លួនឯង កម្រឆេវឆាវ ដែលធ្វើអោយមនុស្សជុំវិញខ្លួនស្រលាញ់ពេញចិត្តជាខ្លាំង។ អ្នកអាចនឹងជាបុគ្គលដែលមនុស្សភាគច្រើនយកគំរូរតាម ហើយតែងតែនាំមកនូវភាពវិជ្ជមានដល់មនុស្សជុំវិញខ្លួន ពេលមានរឿងលំបាក។ ហេតុនេះហើយ នៅពេលដែលមានស្នេហា អ្នកមិនសូវជាមានពេលអោយពួកគេដូចមុន ដែលអាចធ្វើអោយពួកគេមានអារម្មណ៏ថា អ្នកបានប្រែក្លាយជាមនុស្សថ្មីទៅហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen